• 2021-04-08 01:00:00
  • ព័ត៌មាន

មកដឹងតម្លៃធូរថ្លៃ ឡានអគ្គិសនីថ្មីសន្លាងទើបមាននៅខ្មែរ សាកម្ដងជិះបានជាង ៣០៤គ.ម

  • 2021-04-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុននាំមុខគេក្នុងឧស្សាហកម្មយានយន្តអគ្គិសនីរបស់ចិន BYD បានពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យថាមពលស្អាត ក៏ដូចជាជួយលើកកម្ពស់ការដឹកជញ្ជូនដោយមិនបំពុលបរិស្ថាន និងជួយដល់ការអភិវឌ្ឍថាមពលស្អាតឲ្យបានឆាប់រហ័ស។

ក្រុមហ៊ុន BYD Cambodia ក៏កំពុងតែត្រៀមខ្លួននាំចូល រថយន្តចំនួន ៤០០គ្រឿងបន្ថែមទៀតក្នុងឆ្នាំនេះ គឺម៉ូដែល E2 និងម៉ូឌែលផ្សេងៗទៀតរបស់ខ្លួន ដែលមានលក្ខណៈសន្សំសំចៃ និងមានគុណភាពខ្ពស់ ព្រមទាំងដំណើរការល្អ ហើយត្រៀមសហការជាមួយភ្នាក់ងារការពារបរិស្ថានដើម្បីបង្កើតកម្មវិធីដូចជា ឧបករណ៍សាកភ្លើងនៅភ្នំពេញ, កំពង់ផែខាងលិច, តំបន់អង្គរ និងទីក្រុងសំខាន់ៗ។ ប្រជាជនកម្ពុជាប្រើប្រាស់យានយន្តអគ្គិសនីកាន់តែមានភាពងាយស្រួល និងរហ័ស ហើយថែមទាំងជំរុញការអភិវឌ្ឍការដឹកជញ្ជូនមិនបំពុលបរិស្ថាន និងជួយដល់បរិស្ថាន ដែលស្នើដោយរដ្ឋាភិបាលផងដែរ។

BYD e2 គឺជាប្រភេទរថយន្ត Hatchback ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដោយវាត្រូវបានឌីហ្សាញឡើងយ៉ាងទាក់ទាញ ដោយអ្នកឌីស្សាញរថយន្តដ៏ល្បីឈ្មោះ គឺលោក Juanma Lopez ដែលធ្លាប់ឌីហ្សាញរថយន្តដូចជា Lamborghini, Mercedes-Benz និង Ferrari ជាដើម។

រថយន្តអត់ប្រើសាំង BYD e2 នេះ លក់ដាច់ច្រើនបំផុតនៅក្នុងប្រទេសចិន ដោយសារតែចំណុចខ្លាំង ក៏ដូចជាលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍របស់វា។ BYD e2 ផ្តល់ជម្រើសអាគុយអគ្គិសនីចំនួន ២ ប្រភេទ គឺ ទំហំ ៣៥,២គីឡូវ៉ាត់ម៉ោង និង ៤៧,៣គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៣០៥គីឡូម៉ែត្រ និង ៤០៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

អ្វីដែលពិសេសនោះគឺ វាក៏គាំទ្រការសាកភ្លើងល្បឿនលឿន DC Fast Charging ផងដែរ ដោយអាចសាកភ្លើងពី ៣០% ទៅ ៨០% ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។ រថយន្ត BYD e2 មានបំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ៩៣សេះ និងកម្លាំងអូស ១៨០ញ៉ូតុនម៉ែត្រ អាចរត់ដល់ល្បឿនអតិបរម៉ា ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីរូបរាងដ៏ស្រស់ស្អាតទាក់ទាញ និងសន្សំសំចៃខ្លាំងក្នុងការប្រើប្រាស់ រថយន្ត BYD e2 ថ្មី ក៏មានកាប៊ីនខាងក្នុងធំទូលាយ ហើយផ្តល់នូវមុខងារសុវត្ថិភាពជាច្រើនទៀតផងដែរ ខណៈឃ្លុបខាងក្រោយដ៏ធំទូលាយរបស់វា អាចផ្ទុកអីវ៉ាន់បានដល់ ៣៦០លីត្រឯណោះ។ វាមានបំពាក់កុងទ័រប្រភេទឌីជីថល ដែលបង្ហាញនូវព័ត៌មានជាច្រើនយ៉ាងច្បាស់ និងងាយស្រួលមើល គួបផ្សំនឹងអេក្រង់កម្សាន្តធំ ទំហំដល់ ៨អ៊ីញទៀតផង។

រថយន្តនេះផ្តល់នូវមុខងារបើកបរចំនួន ៣ ដូចជា Sport Mode, Snow Mode និង Eco Mode។ ក្នុងនោះវាក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា ហ្រ្វាំង ABS, ហ្វ្រាំង EBD, ហ្វ្រាំងដៃអូតូ Auto Hold, មុខងារជំនួយពេលឡើងចំណោត Hill-Hold Control, មុខងារទប់លំនឹង Traction Control System, ប្រព័ន្ធហ្វ្រាំងជំនួយ Hydraulic Brake Assist System ព្រមទាំង មុខងារទប់លំនឹង Vehicle Dynamic Control ផងដែរ។

បើនិយាយពីការសន្សំសំចៃវិញ ១០០គ.ម ចំណាយថាមពលអគ្គិសនីអស់ ១១.៧៣គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ ធៀបទៅតម្លៃអគ្គិសនីរបស់កម្ពុជា ៧៣០រៀល ដូច្នេះអស់ប្រហែលជាង ៨ ០០០ រៀល/១០០គ.ម ឬស្មើនិង ២ដុល្លារ/១០០គ.ម បើធៀបទៅនឹងរថយន្តដែលប្រើប្រាស់សាំង ១០០គ.ម ចន្លោះពី ៨ដុល្លារ ទៅ ១៥ដុល្លារឯណោះ។ រឹតតែពិសេសក្រុមហ៊ុនមានការធានារហូតដល់ទៅ ៨ឆ្នាំ ទៅលើអាគុយ និង ម៉ូទ័ររបស់រថយន្ត ដែលផ្តល់នូវទំនុកចិត្តយ៉ាងខ្ពស់បន្ថែមទៀតជូនដល់អតិថិជនផងដែរ។

សូមបញ្ជាក់ថា រថយន្ត BYD e2 ដែលអាចបើកបរបានចម្ងាយ ៣០៤គីឡូម៉ែត្រ ដោយមិនត្រូវការសាំងមួយតំណក់នេះ ត្រូវបានដាក់លក់តម្លៃ ២៧ ០០០ដុល្លារ នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយមានចំនួន ៤ ពណ៌ឲ្យជ្រើសរើស គឺ ស ប្រផេះ ក្រហម និងខៀវ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 023 886 687 / 017 555 824 ឬអញ្ជើញមកអាគារតាំងបង្ហាញតាមបណ្តោយផ្លូវជាតិលេខ 6A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ( ផែនទី https://bit.ly/39t3LcI )៕

មតិយោបល់