• 2021-04-07 07:48:06
  • ហាងឆេងផលិតផល

មានលក់តាមហាង OnePlus 9Pro ទូរសព្ទអេក្រង់ 120Hz នេះតម្លៃវា!

  • 2021-04-07 07:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនកំពូល OnePlus 9, 9 Pro កំពុងលក់នៅលើទីផ្សារប្រទេសកម្ពុជា ដែលបានប្រកាសចេញកាលពីថ្ងៃទី ២៣ ខែមិនាថ្មីៗនេះ។

OnePlus 9 និង 9 Pro ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Snapdragon 888 5G មានជម្រើស RAM 8GB និង 12GB អង្គផ្ទុកទិន្ធន័យ 128GB និង 256GB។ មានថាមពលថ្មទំហំ ៤៥០០mAh និងអាចទ្រទ្រង់កម្លាំងសាកឥតខ្សែ 30W និងសាកតាមខ្សែដល់ទៅ 65W។

តម្លៃលក់នៅតាមហាងបច្ចុប្បន្នសម្រាប់ OnePlus 9 និង OnePlus 9 Pro មានដូចខាងក្រោម៖

  • OnePlus 9 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៦៤៩ដុល្លារ
  • OnePlus 9 ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៧២៩ដុល្លារ
  • OnePlus 9 Pro ទំហំ RAM 8GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩០៩ដុល្លារ
  • OnePlus 9 Pro ទំហំ RAM 12GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩៧៩ដុល្លារ

OnePlus 9 Pro ជាស្មាតហ្វន ដែលប្រើប្រាស់អេក្រង់ LTPO Fluid Display 2.0 ដែលអាចសន្សំថាមពលដល់ទៅ ៥០% និងមាន refresh rate ដល់ទៅ 120Hz ទៀតនោះក៏មិនអាចទប់នឹងកម្លាំងឆ្កូតពីដែកស្រួចបានដែរ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃនៅ​ហាង សុខ លី។

អត្ថបទ៖ ម៉េងងី

មតិយោបល់