- 2021-04-07 03:26:13
- ព័ត៌មាន
ប្រធានធំម្នាក់កាន់តំណែង ១៤ ឆ្នាំនៅ Google សុំលាឈប់ដើរចេញពីក្រុមហ៊ុន
- 2021-04-07 03:26:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានធំម្នាក់កាន់តំណែង ១៤ ឆ្នាំនៅ Google សុំលាឈប់ដើរចេញពីក្រុមហ៊ុន
ចន្លោះមិនឃើញ
លោក Samy Bengio គឺជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមអ្នកកាន់តំណែងប្រធានគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Google ផ្នែកមជ្ឈមណ្ឌល Google Brain ដែលជាកន្លែងស្រាវជ្រាវកម្រិតខ្ពស់លើបច្ចេកវិទ្យា AI បានប្រកាសថា លោកនឹងដើរចេញពីក្រុមហ៊ុនជាផ្លូវការហើយ កាលពីថ្ងៃអង្គារម្សិលមិញនេះ។
ចំពោះមូលហេតុនៃការចាកចេញមិនត្រូវបានប្រភពសារព័ត៌មានប្រាប់លម្អិតនោះទេ គ្រាន់តែដឹងតាមរយៈសារលាគ្នាដ៏ខ្លីមួយរៀបរាប់៖ "ការគ្រប់គ្រងក្រុមអ្នកជំនាញនិងធំបែបនេះពិតជាមិនងាយស្រួលទេ។ ជាច្រើនឆ្នាំកន្លងមកនេះ Google ធ្វើបានល្អទៅលើការស្រាវជ្រាវ machine learning ហើយខ្ញុំរៀនសូត្របានច្រើនពីអ្នកជុំវិញ។"
លោកបានប្រាប់ឲ្យដឹងថា ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១ គឺថ្ងៃចុងក្រោយរបស់លោកនៅ Google បន្ទាប់ពីបម្រើការនៅទីនោះតាំងពីឆ្នាំ ២០០៧ មកម្ល៉េះតំណាលគ្នានឹងលោក Sundar Pichai ជា CEO ដែរពោលគឺអស់រយៈពេល ១៤ ឆ្នាំមកហើយ។
ជាទូទៅដំណឹងនៃការចាកចេញរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាណាមួយ តែងតែមានរឿងរ៉ាវប្រែប្រួលរូបភាពរបស់ក្រុមហ៊ុនទាំងមូល អាចជាការ ផ្លាស់ប្តូររីកចម្រើន ឬ ខាតបង់ធ្ងន់ធ្ងរ។ ជាក់ស្ដែងក្រុមហ៊ុនបច្ចេកវិទ្យា LG បន្ទាប់ពីប្រកាសប្តូរថ្នាក់ដឹកនាំមកទល់ពេលនេះ LG សម្រេចចិត្តដើរចេញពីវិស័យផលិតស្មាតហ្វូនបាត់ទៅហើយ៕