• 2021-04-07 02:36:21
  • ព័ត៌មាន

អីយ៉ាស់! Chevrolet នឹងចេញភីកអាប់អគ្គិសនី ប្រជែង Ford សាកម្តងជិះបាន ៦៤០គ.ម

  • 2021-04-07 02:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន General Motors បានបញ្ជាក់អំពីគម្រោងផលិតរថយន្តភីកអាប់ Chevrolet Silverado អគ្គិសនី ហើយ។

ថ្វីបើមិនបានប្រាប់លម្អិតអំពីភីកអាប់នេះ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើបានអះអាងថា វាត្រូវបានឌីហ្សាញឡើងវិញទាំងស្រុង ហើយប្រើគ្រោងឆ្អឹង Ultium Platform និងមានចម្ងាយបើកបរច្រើនជាង ៤០០ម៉ាយ៍ ឬ ៦៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ក្រុមហ៊ុន General Motors ក៏បានឲ្យដឹងដែរថា ភីកអាប់ Silverado EV នឹងបង្ហាញខ្លួននៅឆ្នាំ២០២៥ ហើយត្រូវផលិតនៅរោងចក្រ Factory Zero ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ជាមួយរថយន្ត Hummer EV។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mark Reuss ប្រធានក្រុមហ៊ុន General Motors បានមានប្រសាសន៍ថា “Chevrolet នឹងយកអ្វីគ្រប់យ៉ាងដែលអតិថិជនរបស់ Chevrolet ចូលចិត្តអំពី Silverado ហើយបន្ថែមលក្ខណៈពិសេសច្រើនជាងនេះទៀត ដើម្បីដាក់វាទៅជារថយន្តភីកអាប់អគ្គិសនី ដែលនឹងធ្វើឲ្យអតិថិជនពេញចិត្ត"៕

អត្ថបទ៖ សេង ឡុង

មតិយោបល់