• 2021-04-07 01:58:51
  • ផលិតផលថ្មី

Toyota Fortuner ស៊េរីឆ្នាំ២០២១ លក់នៅខ្មែរតម្លៃប៉ុណ្ណេះនេះល្មមគិតគូរអត់?

  • 2021-04-07 01:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅ Toyota បានបង្ហាញរថយន្ត Fortuner ២០២១ ដែលមានការផ្លាស់ប្ដូររូបរាងថ្មីជាច្រើន និងមានប្រភេទពិសេសមានឈ្មោះថា Fortuner Legender មកជាមួយថែមទៀតផង។

រថយន្ត SUV ស៊េរីថ្មីនេះមានមុខមាត់កាន់តែទាក់ទាញជាងមុនដោយមានបំពាក់នូវអំពូលមុខរាងស្ដើងជាងមុន និងរន្ធខ្យល់ដែលមានរចនាបថថ្មី។ នៅជុំវិញឡូហ្គោ Toyota មានការក្រូម៉េពណ៌ខ្មៅ ធ្វើឲ្យរថយន្តកាន់តែទាក់ទាញបែបស្ព័រ អមជាមួយយ៉ាន់កង់ទំហំ ១៨អ៊ីញ ដែលរចនាម៉ូដថ្មីផងដែរ។

Toyota Fortuner ស៊េរីឆ្នាំ២០២១ នេះមិនមានការផ្លាស់ប្ដូរផ្នែកខាងក្នុងច្រើននោះទេ លើកលែងតែប្រព័ន្ធកម្សាន្តថ្មីដែលមានគាំទ្រជាមួយ Apple CarPlay។ មានបន្ថែមចំណុចថ្មីៗដូចជា Toyota Safety Sense ដែលជាការបំពាក់លើកដំបូងសម្រាប់រថយន្ត SUV នេះ។ វាក៏មានអេក្រង់បង្ហាញរូបភាព ៣៦០ដឺក្រេ, មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ។

រថយន្ត Fortuner Legender មានបំពាក់ម៉ាស៊ីនចំណុះ ២,៨លីត្រ កម្លាំង ២០១សេះ ខណៈដែល Fortuner ធម្មតាប្រើម៉ាស៊ីន ២,៤លីត្រ។ រថយន្តប្រភេទ SUV សម្រាប់លក្ខណ:គ្រួសារនេះ ក៏កំពុងមានភាពពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជានិងមានតម្លៃចាប់ពី ៦ ៧០០០ដុល្លារ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់