- 2021-04-06 03:32:42
- ព័ត៌មាន
All New SCOOPY ជំនាន់ថ្មីទាំង ៣ស៊េរី ដែលអតិថិជនទង្ទឹងរង់ចាំ បានដាក់លក់ជាផ្លូវការហើយ
- 2021-04-06 03:32:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
All New SCOOPY ជំនាន់ថ្មីទាំង ៣ស៊េរី ដែលអតិថិជនទង្ទឹងរង់ចាំ បានដាក់លក់ជាផ្លូវការហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើងម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការម៉ូតូម៉ាក Honda All New SCOOPY ស៊េរីថ្មី ក្រោមគំនិតច្នៃប្រឌិត #ShakeYourWorld រួមបញ្ចូលគ្នានូវភាពឥតខ្ចោះនៃការរចនាបែបទំនើបទាន់សម័យ និង បច្ចេកវិទ្យាខ្ពស់ជួយសម្រួលការបើកបរកាន់តែងាយស្រួល ដែលផ្តល់នូវមោទកភាព និងរសនិយមឈានមុខក្នុងយុគសម័យថ្មី។ EXCLUSIVE សម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។
ត្រឹមបង្កើតនិន្នាការថ្មីគឺមិនគ្រប់គ្រាន់នៅឡើយ! វត្តមាន All New SCOOPY ទាំង៣ស៊េរី ចូលខ្លួនមកអង្រួនពិភពរបស់អ្នក និងនាំអ្នកទៅកាន់ភាពស៊ីវីល័យលើសគេ ជាមួយការផ្លាស់ប្តូររូបរាង និងរចនាសម្ព័ន្ធទាំងស្រុង។ ម៉ាស៊ីនបំពាក់នូវ eSP ជំនាន់ថ្មី! កាន់តែខ្លាំង ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។តួត្រូវបានអភិវឌ្ឍថ្មី! ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុង ការបើកបរ។
កាន់តែពិសេស All New SCOOPY ទាំង៣ស៊េរី មានចំណុចពិសេសជាច្រើន តើចង់ដឹងថាមានអ្វីពិសេសទៀតអត់? តោះចូលមើលទាំងអស់គ្នា :
គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : http://bit.ly/AllNewSCOOPYShakeYourWorld