/Inter-28/606bcf21a75c6_1617678060_medium.jpg)
- 2021-04-06 02:56:39
- ព័ត៌មាន
Elon Musk សារភាពថាគ្មានថ្ងៃ Tesla យកទិន្នន័យលួចលាក់ទៅឲ្យរដ្ឋាភិបាលអាមេរិច
- 2021-04-06 02:56:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Elon Musk សារភាពថាគ្មានថ្ងៃ Tesla យកទិន្នន័យលួចលាក់ទៅឲ្យរដ្ឋាភិបាលអាមេរិច
ចន្លោះមិនឃើញ
លោក Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយយ៉ាងមុឹងម៉ាត់ថា៖ “ក្រុមហ៊ុនហ៊ានសន្យាថា គ្មានថ្ងៃដែល Tesla ចែករំលែកឬយកទិន្នន័យអ្នកប្រើប្រាស់រថយន្តនៅចិន ឬនៅតាមបណ្ដាប្រទេសនានា ទៅឲ្យរដ្ឋាភិបាលអាមេរិចនោះទេ។”
Elon Musk បាននិយាយបន្ថែមទៀតថា ប្រសិនបើ Tesla ប្រើប្រាស់រថយន្តទៅធ្វើចារកិច្ចនៅស្រុកចិន ម្ល៉េះសមហ្នឹងក្រុមហ៊ុនរបស់លោកត្រូវគេបិទចោលតាំងពីយូរម្ល៉េះ។ នេះជាការនិយាយក្នុងភាពជឿជាក់ បន្ទាប់ពីទទួលបានសំណួរចាក់ដោតពីអ្នកសារព័ត៌មានចិនជាភាសាអង់គ្លេស CGTN ក្នុងកម្មវិធី CD Forum ២០២១។
រំឮកបន្តិចផងដែរថា រឿងរ៉ាវចម្រូងចម្រាសទាក់ទិននឹង ទិន្នន័យអ្នកប្រើប្រាស់តែងតែជាប្រធានបទក្ដៅ។ ជាក់ស្ដែងក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi ទើបនឹងរួចផុតពីការចោទប្រកាន់ដោយ ក្រសួងការពារជាតិអាមេរិក។ ដោយឡែកជាការការពារខ្លួននិងរកឃើញថាក្រុមហ៊ុនហ្វេសប៊ុកលួចទិន្នន័យពីអ្នកប្រើប្រាស់នៅចិន Facebook ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលចិនសម្រេចបិទចោលមិនឲ្យបើកបានឡើយ តាំងពាក់កណ្ដាលពីឆ្នាំ ២០០៩ មកទល់នឹងបច្ចុប្បន្ន៕