• 2021-04-05 04:29:02
  • ព័ត៌មាន

លឿន​ដូច​រន្ទះ! ​ល្បឿន​ដោនឡូត​ ​528 Mbps ​របស់​ក្រុមហ៊ុន​អ៊ឺនធើណិត​មួយ​នេះ​

  • 2021-04-05 04:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ឺនធើណិត​ ​Starlink ​របស់ SpaceX ត្រូវ​បាន​អ្នក​ប្រើប្រាស់​រាយការណ៍​មក​ថា​ ​ពួក​គេ​ទទួល​បាន​ល្បឿន​ដ៏​លឿន​បំផុត​មួយ​ដូច​ចិត្ត​ពិត​មែន។ ​ក្នុង​នោះ​ល្បឿន​ដោនឡូត​ដល់​ទៅ 528 Mbps ​ឯ​ល្បឿន​អាប់ឡូត​ដល់​​ទៅ​ 28.3 Mbps ​។

​ ​គួរ​លើក​ឡើង​បន្តិច​ថា​ ល្បឿន​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល Beta ​សាកល្បង​ដាក់​ឲ្យ​ប្រើប្រាស់​មុន​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កាណាដា ​ដែល​ជា​អតិថិជន​ដំបូង​របស់​ក្រុមហ៊ុន Starlink ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធើណិត​ពី​ផ្ដាយរណប​ SpaceX ផ្ទាល់​តែម្ដង​។

សម្រាប់​ដំណាក់កាល Beta នេះ​អាច​តេស្ត​បាន​តែ​ ៥ ប្រទេស​ដំបូង​មាន​ដូច​ជា កាណាដា, ចក្រភពអង់គ្លេស, សហរដ្ឋ​អាមេរិក អាឡឺម៉ង់ និងញ៉ូហ្សឺឡែន​។

លទ្ធផលបានមកពីអ្នកប្រើប្រាស់ផ្ទាល់

​ ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​គឺ​សេវាកម្ម​នេះ​លោក​ Elon Musk ជា​អ្នក​សន្យា​ផ្ទាល់​មាត់​របស់​លោក​ កាល​ពី​ពាក់កណ្ដាល​ខែ​កុម្ភៈ​កន្លង​ទៅ។ ​សហស្ថាបនិក​រូប​នេះ ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា ​គម្រោង​បង្កើន​ល្បឿន​អ៊ីនធើណិត​ Starlink ​នឹង​តំឡើង​ឲ្យ​បាន​ចាប់​ពី 150 ដល់ 300Mbps​​ ឲ្យ​បាន​​នៅ​ក្នុង​ឆ្នាំ​នេះ។

​ទោះ​ជា​រកស៊ី​ក្រោយ​គេ​ Elon Musk ​ប្រកាស​ថា​អាជីវកម្ម​ផ្គត់ផ្គង់​សេវាអ៊ិនធើណិត​ Starlink ​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ច្រើន​ជាង​ ១ ម៉ឺន​នាក់​ទាំង​នៅ​អាមេរិក​និង​កាណាដា​​ត្រឹម​តែ​១​ឆ្នាំ​ ប៉ុណ្ណោះ​។

​Elon Musk ​ធ្លាប់​បាន​ប្រាប់​ពី​គោលបំណង​គឺ​ដើម្បី​ផ្គត់ផ្គង់​សេវា​ដល់​តំបន់​ដាច់ស្រយាល​និង​ព្រំ​ប្រទល់​អាមេរិក ​ឲ្យ​ទទួល​បាន​សេវា​អ៊ិនធើណិត​ល្បឿន​លឿន​ក្នុង​ការ​ស្រាវជ្រាវ​និង​ប្រើប្រាស់នានា។

វិក័យប័ត្រតម្លៃបង់នៅកាណាដា

​រំឭក​ដែរ​ថា អាជីវកម្ម​ផ្កាយរណប Starlink ​របស់​ក្រុមហ៊ុន SpaceX ​ទើប​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្លូវការ​កាល​ពីខែ​តុលា​ឆ្នាំ ២០២០ ​ដោយ​បាញ់​បង្ហោះ​ផ្កាយរណប​សរុប​ចំនួន 11,943 គ្រឿង​។ បន្ទាប់​ពី​ជោគជ័យ​លើ​ការ​បាញ់​បង្ហោះ​នេះ​ Starlink ផ្តល់​ជូន​ជា​កញ្ចប់ Beta(តេស្ត​) ​តម្លៃ ៩៩ ដុល្លារ​ក្នុង​មួយ​ខែ​ជាមួយ​នឹង​ល្បឿន 100/20Mbps កាលពី​ខែមិនាកន្លងទៅ បាញ់​បង្ហោះ​បាន ២៤៩ គ្រឿងបន្ថែមទៀត​។

បើ​អ្នក​រើស​យក​កញ្ចប់​ ​Starlink Kit ​តម្លៃ ៤៩៩ ដុល្លារ​នឹង​ទទួល​បាន User terminal និង Wi-Fi router ដើម្បី​ភ្ជាប់​ផ្ទាល់​ទៅ​កាន់​ផ្កាយរណប។ សម្រាប់​ល្បឿន​ដោនឡូត​ស្ថិតក្នុង​ចន្លោះពី 50–150 Mbps ប្រភេទ​ Unlimited data ។

Starlink ​ក៏​បាន​ក្លាយ​ជា​ផ្កាយរណប​ចុងក្រោយ​បង្អស់​ដែល​បង្ហោះ​ចូល​គន្លង​តារាវិថី ​កម្រិត​ទាប​បំផុត​ចន្លោះ (៥៥០-៥៧០ គីឡូម៉ែត្រ​ពី​ផែនដី)​ ​ដែល​រយៈកម្ពស់​នេះ​កំពុង​មាន​ជម្លោះ​ជាមួយ​លោក​ Jeff Bezos ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon ​ចុះ​បញ្ជី​ជាមួយ FCC ​​លើ​អាជីវកម្ម​បាញ់​បង្ហោះ​ផ្ដាយរណប​នេះ​ដែរ៕

ប្រភព៖ Flashfly | iphonemod ប្រែ​សម្រួល៖ រក្សា

មតិយោបល់