• 2021-04-05 03:03:28
  • ព័ត៌មាន

Elon Musk ផ្តល់ការធានាលើឡាន Tesla ម្លឹងៗតើ បានទាក់ម៉ូយបានច្រើនណាស់

  • 2021-04-05 03:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ ការទិញរថយន្តថ្មី តែងតែទទួលបានការធានាច្បាស់លាស់ពីក្រុមហ៊ុន។ ជាក់ស្តែង Tesla ក៏មិនឲ្យចាញ់ក្រុមហ៊ុនដទៃទៀតប៉ុន្មានដែរ បើនិយាយពីការធានា ដោយសារតែវាមានផ្តល់ការធានាជាច្រើន និងយូរឆ្នាំទៀតផង។

ការទិញរថយន្តថ្មីពីក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិក នឹងទទួលបានការធានា New Vehicle Limited Warranty ដោយក្នុងនោះរួមមានការធានាតូចៗចំនួន ៣ គឺ Basic Vehicle Limited Warranty, Supplemental Restraint System Limited Warranty និង Battery and Drive Unit Limited Warranty។

Basic Vehicle Limited Warranty

វាគ្របដណ្តប់លើរថយន្តរយៈពេល ៤ឆ្នាំ ឬ ៥០ ០០០ម៉ាយ៍ (៨០ ០០០គីឡូម៉ែត្រ) ដោយមួយណាដល់មុន គិតមួយនោះ។

Supplemental Restraint System Limited Warranty

វាគ្របដណ្តប់លើរថយន្តរយៈពេល ៥ឆ្នាំ ឬ ៦០ ០០០ម៉ាយ៍ (៩៦ ០០០គីឡូម៉ែត្រ) ដោយមួយណាដល់មុន គិតមួយនោះ។

Battery and Drive Unit Warranty

រយៈពេលគ្របដណ្តប់របស់វាអាស្រ័យលើម៉ូដែលរថយន្ត៖

  • Model S និង Model X៖ រយៈពេល ៨ឆ្នាំ ឬ ១៥០ ០០០ម៉ាយ៍ (២៤០ ០០០គីឡូម៉ែត្រ) ដោយមួយណាដល់មុន គិតមួយនោះ ហើយសមត្ថភាពអាគុយត្រូវតែនៅសល់តិចបំផុត ៧០% ក្នុងអំឡុងពេលនៃការធានា។
  • Model 3 Standard Range៖ រយៈពេល ៨ឆ្នាំ ឬ ១០០ ០០០ម៉ាយ៍ (១៦០ ០០០គីឡូម៉ែត្រ) ដោយមួយណាដល់មុន គិតមួយនោះ ហើយសមត្ថភាពអាគុយត្រូវតែនៅសល់តិចបំផុត ៧០% ក្នុងអំឡុងពេលនៃការធានា។
  • Model 3 Long Range, Model 3 Performance, Model Y Long Range និង Model Y Performance រយៈពេល ៨ឆ្នាំ ឬ ១២០ ០០០ម៉ាយ៍ (១៩០ ០០០គីឡូម៉ែត្រ) ដោយមួយណាដល់មុន គិតមួយនោះ ហើយសមត្ថភាពអាគុយត្រូវតែនៅសល់តិចបំផុត ៧០% ក្នុងអំឡុងពេលនៃការធានា។

ការធានាទាំងនេះគ្របដណ្តប់លើការជួសជុល ឬផ្លាស់ប្តូរដែលចាំបាច់ ដើម្បីកែតម្រូវភាពមិនប្រក្រតីនៃវត្ថុធាតុដើម ឬគ្រឿងបន្លាស់ ដែលផលិត ឬផ្គត់ផ្គង់ដោយក្រុមហ៊ុន Tesla ដែលកើតឡើងក្រោមការប្រើប្រាស់ធម្មតា។

ដោយឡែក ចំពោះរថយន្ត Tesla មួយទឹកវិញ វានឹងទទួលបានការធានា Used Vehicle Limited Warranty ប្រសិនបើអតិថិជនទិញវាផ្ទាល់ពីក្រុមហ៊ុន។

រថយន្តមួយទឹកពីក្រុមហ៊ុន Tesla មានការធានា ៤ឆ្នាំ ឬ ៥០ ០០០ម៉ាយ៍ (៨០ ០០០គីឡូម៉ែត្រ) លើ Basic Vehicle Limited Warranty។ បន្ទាប់ពីផុតកំណត់ Tesla នឹងផ្តល់ការធានា Used Vehicle Limited Warranty បន្ថែមរយៈពេល ១ឆ្នាំ ឬ ១០ ០០០ម៉ាយ៍ (១៦ ០០០គីឡូម៉ែត្រ) ទៀត។

ប្រសិនបើ ការធានា Basic Vehicle Limited Warranty បានផុតកំណត់រួចទៅហើយ នោះ Used Vehicle Limited Warranty នឹងផ្តល់ការធានា ១ឆ្នាំ ឬ ១០ ០០០ម៉ាយ៍ (១៦ ០០០គីឡូម៉ែត្រ) ដោយគិតចាប់ពីថ្ងៃដឹករថយន្តចេញ។

ជាមួយគ្នានេះដែរ តុល្យភាពនៃការធានាដើមរបស់ Battery and Drive Unit Limited Warranty នៅតែផ្តល់ឲ្យសម្រាប់រថយន្តមួយទឹក៕

អត្ថបទ៖ សេង ឡុង

មតិយោបល់