• 2021-04-02 01:58:20
  • ហាងឆេងផលិតផល

ROG Phone 5 ស្មាតហ្វូន Gaming កម្លាំងខ្លាំងតម្លៃនៅប៉ុន្មានព្រឹកនេះ?

  • 2021-04-02 01:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASUS ROG Phone 5 ដែលទើបមានលក់នៅលើទីផ្សារប្រទេសកម្ពុជាកាលពីពាកកណ្ដាលខែមីនាកន្លងទៅ ដែលវាគឺជាស្មាតហ្វូន Gaming កំពុងមានប្រជាប្រិយ៍ភាពពីសំណាក់អ្នកប្រើនៅខ្មែរ។

ROG Phone 5 មានបំពាក់អេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ មាន refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz។

ខាងក្រោមនេះជាតម្លៃស្មាតហ្វូនកម្លាំងខ្លាំ ROG Phone 5 កំពុងលក់តាមហាង៖

  • ROG Phone 5 ទំហំផ្ទុក 128GB មាន RAM12GB តម្លៃខ្ទង់ ៦៣៩ដុល្លារ
  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM12GB តម្លៃខ្ទង់ ៧០៩ដុល្លារ
  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM16GB តម្លៃខ្ទង់ ៩១៩ដុល្លារ

ស្មាតហ្វូនហ្គេម ROG Phone 5 មាន Re-fresh rate អាចរត់ក្នុងកម្រិត 60Hz 120Hz ឬ 144Hz ដោយស្វ័យប្រវត្តិបាន តាមអ្វីដែលអ្នកប្រើកំពុងទស្សនាថែមទៀតផង។ ចំពោះផ្នែកកាមេរ៉ាវិញ ប្រើលែនកាមេរ៉ា៣គ្រាប់ ដោយលែន wide ទំហំ 64 MP រីឯលែបន្ទាប់ Ultra wide ទំហំ 13 MP និងលែនចុងក្រោយមានទំហំ 5MP ជាប្រភេទ macro កាមេរ៉ាមុខវិញមានទំហំ 24 MP។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់