• 2021-04-01 04:11:19
  • ព័ត៌មាន

ទិញ​ Galaxy S21 5G ​Series ​អាច​នឹង​បាន​ម៉ូតូ​ Zoomer​ ទូរទស្សន៍​ខ្នាត​យក្ស​និង​ថេប្លេត​

  • 2021-04-01 04:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន សាមសុង បាន​ប្រកាស​ឲ្យ​ដឹង​ពី​ កម្មវិធី​ឈ្នះមហារង្វាន់ដ៏ធំអស្ចារ្យ ដោយគ្រាន់តែទិញ Samsung Galaxy S21 5G ស៊េរី ចាប់ពី​ថ្ងៃ​នេះ​​រហូត​ដល់ ថ្ងៃទី12 ខែ​ឧសភា​ ឆ្នាំ 2021 ​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ Honda ADV ​សរុប 4 ​រង្វាន់​មាន​ម៉ូតូ Honda ZOOMER X សរុប 4 រង្វាន់,ទូរទស្សន៍ Samsung 75 អ៊ីញសរុប 12 រង្វាន់និង Samsung ថេប្លេត A7 សរុប 24 រង្វាន់។

លើសពីនេះទៀត អ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W) ,ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ), ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍។

​​​គោលបំណងនៃការផ្តល់ជូនមហារង្វាន់នេះគឺដើម្បីអរគុណដល់អតិថិជនដែលតែងតែគាំទ្រស្មាតហ្វូត សាមសុង ទាំងអស់ទទួលបាននូវ អារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនជាមួយនឹងកំពូលបច្ចេកវិទ្យា និងភាពអស្ចារ្យដ៏ល្អឯកគ្មានគូប្រៀបពីកំពូលស្មាតហ្វូនល្អផ្តាច់គេប្រចាំឆ្នាំ 2021 នេះព្រមទាំងឈ្នះនូវ មហារង្វាន់ដ៏អស្ចារ្យបំផុតផងដែរ!

បញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង នឹងធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនមហាសំណាងពីការទិញ Galaxy S21 5G ស៊េរី តាមរយៈការផ្សាយផ្ទាល់ក្នុងកម្មវិធី A1 Twist Concert លើកញ្ចក់ទូរទស្សន៍ MyTv ចាប់ពីម៉ោង 11:00-12:00 ថ្ងៃត្រង់។ ​សម្រាប់អ្នកឈ្នះទាំងអស់នឹងត្រូវធ្វើការប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ថែម​ទៀត​ផង។​ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

សាមសុង…(Change the shape of the future) ​ផ្លាស់​ប្តូរ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ពិភពលោក​ពុំ​ធ្លាប់​មាន​សម្រាប់​អនាគត​។ សាមសុង…​ជា​ទី​ទុក​ចិត្ត​បំផុត…!!

​ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ នៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរសព្ទ៖ 1800-203232 ៕

អត្ថបទ៖ រក្សា

មតិយោបល់