- 2021-04-01 06:45:01
- ព័ត៌មាន
Huawei ទោះបាត់អាមេរិចជាមិត្តភក្ដិរកស៊ី ក៏នៅមានចិនជាឪពុកម្ដាយចាំជួយចូកជួយចែវពីក្រោយដែរ
- 2021-04-01 06:45:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ទោះបាត់អាមេរិចជាមិត្តភក្ដិរកស៊ី ក៏នៅមានចិនជាឪពុកម្ដាយចាំជួយចូកជួយចែវពីក្រោយដែរ
ចន្លោះមិនឃើញ
ចំណូលរបស់ Huawei បានកើនឡើងពីឆ្នាំ២០១៩ ទៅឆ្នាំ២០២០ ប្រមាណ ៣,៨% ដោយរកបានទឹកប្រាក់ ១៣៦ពាន់លានដុល្លារ ក្នុងនោះផលចំណេញមានប្រមាណ ៩,៨៦ ប៊ីលានដុល្លារ ឬ ពាន់លានដុល្លារ កើនដល់ទៅ ៣,២% បើធៀបនឹងឆ្នាំមុន។
គូសបញ្ជាក់ផងថា របាយការណ៍លក់របស់ Huawei មានដល់ទៅ ៦៦% នៅឆ្នាំ២០២០ ក្នុងទឹកដីប្រទេសចិន ដោយកើនឡើង ៥៩% លើសឆ្នាំមុន ចំណែកឯការលក់នៅលើទឹកដីអាមេរិច មានការធ្លាក់ចុះដល់ទៅ ២៤,៥% ឯណោះ។
កត់សម្គាល់ឃើញថា អាជីវកម្មសេវាទូរសព្ទរបស់ Huawei នៅក្នុងប្រទេសចិន មានការកើនឡើងយ៉ាងឆាប់រហ័ស ព្រោះតែបច្ចេកវិទ្យា 5G របស់ខ្លួន ហើយក៏ឈានដល់ដាក់ពង្រាយសេវានេះទៅកាន់ ទឹកដីអឹរ៉ុប តំបន់មជ្ឈឹមបូពា និងអាហ្វ្រិច ផងដែរ។
ចំពោះទង្វើដែលបានមកពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិច ធ្វើមកលើ Huawei ប៉ុន្មានឆ្នាំមកនេះវាបានក្លាយជាឆ្នាំដ៏លំបាកបំផុតមួយរបស់ពួកគេ នេះបើតាមសម្ដីរបស់នាយកប្រតិបត្តិមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើបាត់បង់អាមេរិចដែលជាដៃគូរកស៊ីដ៏មានសក្ដានុពលមួយ ក៏មិនធ្វើឱ្យ Huawei ដួលរលំដែរ ត្បិតនៅមាន ចិន ដែលជាទឹកដីកំណើតក៏ដូចជាឪពុកម្ដាយ ចាំជួយជ្រោមជ្រែងផលិតផលរបស់ក្រុមហ៊ុនមួយនេះជានិច្ច៕