• 2021-04-01 02:50:18
  • ហាងឆេងផលិតផល

ត្រកូល iPhone 12 លក់មួយទឹកតាមហាង តម្លៃប៉ុណ្ណេះល្មមទិញប្រើអត់?

  • 2021-04-01 02:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊េរី iPhone 12 នៅពេលបច្ចុប្បន្ននេះមានលក់ម៉ូដែលមួយទឹកជាច្រើននៅតាមហាង សម្រាប់តម្លៃវិញមានត្រឹម ៧០០ដុល្លារអាចទិញបានប្រើ។

ដោយសាវាជាប្រភេទមួយទឹកដូចនេះនៅតាមហាងមួយចំនួនអាចដាក់លក់មានតម្លៃខុសគ្នាតិចតួចទៅតាមគុណភាពទូរសព្ទផ្ទាល់។ សម្រាប់អ្នកចង់រកទិញ iPhone 12 មួយទឹកកំពុងលក់ពេលនេះអាចឆែកមើលបាន។

ដោយឡែកសម្រាប់ iPhone 12 ថ្មីលក់តាមហាងពេលនេះមានតម្លៃចាប់ពីជាង ៨០០ដុល្លារ iPhone 12 Pro មានតម្លៃចាប់ពីជាង ១ ០០០ដុល្លារ និង iPhone 12 Pro Max មានតម្លៃចាប់ពីជាង ១ ១០០ដុល្លារ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅហាង Jet Black Store និងហាង សុខលី។

អត្ថបទ៖ ម៉េងងី

មតិយោបល់