• 2021-03-31 07:14:07
  • ព័ត៌មាន

សេនស័រចាប់លែងឈ្នះ មុខងារ Autopilot លែងដំណើរការ ពេលសាកប្រើនៅវៀតណាម (វីដេអូ)

  • 2021-03-31 07:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សភាគច្រើនប្រហែលបានដឹងរួចមកហើយថា ចរាចរនៅក្នុងប្រទេសវៀតណាម មានភាពមមាញឹកខ្លាំង ហើយពេលខ្លះមានម៉ូតូជិះទៅមកខ្វាត់ខ្វែង តែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានគេយករថយន្ត Tesla Model X ដែលទើបមានវត្តមាននៅក្នុងប្រទេសវៀតណាម ទៅសាកល្បងប្រើមុខងារបើកបរស្វ័យប្រវត្តិ Autopilot នៅក្នុងទីក្រុងហូជីមិញ។

បើវីដេអូឃ្លីបនៃការធ្វើតេស្តខាងលើនោះ បង្ហាញឲ្យឃើញថា រថយន្ត Tesla Model X ព្យាយាមចាប់ឧបសគ្គមកពីគ្រប់ផ្នែក ទាំងមុខក្រោយ និងឆ្វេងស្តាំ ប៉ុន្តែដោយសារតែវារៀងមានភាពមមាញឹក និងខ្វាត់ខ្វែងពេក ស្រាប់តែមុខងារ Autopilot នោះលែងដំណើរការតែម្តង ហើយបានឲ្យអ្នកបើកបរយកដៃកាន់ចង្កូតវិញ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់