• 2021-03-31 06:14:07
  • ផលិតផលថ្មី

ស្មាតហ្វូនបត់ទី១របស់ Xiaomi ប្រើឈីបពិសេសជំនួយដល់ការថតរូប

  • 2021-03-31 06:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ទើបប្រកាសចេញស្មាតហ្វូនបត់អេក្រង់ទី១ មានឈ្មោះថា Xiaomi Mi Mix Fold។ និយាយឱ្យស្រួលស្ដាប់គឺវាមានរូបរាងបត់ដូចទៅនឹង Galaxy Fold របស់ Samsung។

អេក្រង់ធំរបស់ Mi Mix Fold ជាប្រភេទបន្ទះបង្ហាញ OLED មានទំហំ ៨,០១អ៊ិញ មានកម្រិតបង្ហាញ 2K ហើយក៏ទ្រទ្រង់មុខងារ HDR10+ និង Dolby Vision ថែមទៀតផង។ បន្ទះបង្ហាញដ៏ធំរបស់វានេះ ក៏អាចដើរតួជា desktop mode សម្រាប់អ្នកធ្វើការធ្ងន់ៗជាច្រើនផងបានផងដែរ។

អេក្រង់ខាងក្នុងធំស្រាប់ តែអេក្រង់ខាងក្រៅក៏មិនតូចនោះដែរ ដោយវាមានទំហំ ៦,៥២អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 840 x 2520 pixels ទ្រទ្រង់ refresh rate 90Hz និងមាន HDR10+ ក៏ដូចជា Dolby Vision ដូចទៅនឹងអេក្រង់បត់ធំរបស់វាផងដែរ។

ក្រៅពី Mi Mix Fold រត់ដោយបន្ទះឈីប Snapdragon 888 វាក៏នៅមានបន្ទះឈីបពិសេស Surge C1 សម្រាប់ជំនួយដល់ការថតរូប ដោយផ្ដោតពិសេសទៅលើការគណនារូបនៃមុខងារសំខាន់ៗ Auto Focus, Auto Exposure និង Auto White Balance ដែលបន្ទះឈីបនេះផងដែរ អភិវឌ្ឍដោយ Xiaomi ផ្ទាល់តែម្ដង។

ស្មាតហ្វូននេះមានសែនស័រកាមេរ៉ា៣គ្រាប់ ដោយចែកមុខងារថតជា៤ធំៗ ដោយមានសែនស័រដើមជាលែន wide ទំហំ 108MP, លែន ultrawide 13MP, លែន Telephoto ទំហំ 8MP អាចថតពង្រីក 30x និងលែន Macro ទំហំ 8MP។ ចំណែកកាមេរ៉ាខាងមុខវិញ វាប្រើលែនទូលាយ ទំហំ 20 MP។

ចំពោះផ្នែកម៉ាស៊ីនខាងក្នុង វាមានបំពាក់ថាមពលថ្ម 5020mAh ដោយបែងចែកជាពីផ្នែកទំហំ 2460mAh ដោយទ្រទ្រង់ល្បឿនសាកតាមខ្សែ 67W និងសាកមួយពេញចំណាយពេលត្រឹម ៣៧នាទី តែប៉ុណ្ណោះ។

Mi Mix Fold ក៏មានប្រព័ន្ធសំឡេងគាំទ្រដោយក្រុមហ៊ុន Harman Kardon ដោយប្រើឧបករណ៍បំពងសំឡេងដល់ទៅ៤គ្រាប់ឯណោះ។ ចំពោះផ្នែកខ្នងវិញ វាក៏មានការពារដោយកញ្ចក់ Gorilla Glass ហើយក៏មានជំនាន់ពិសេសមួយទៀត ដោយប្រើសារធាតុសេរ៉ាមិចនៅខាងក្រោយខ្នងស្មាតហ្វូន ដែលជា Standard Ceramic Edition។

ការកម្មង់ទិញ Mi Mix Fold គឺចាប់ផ្ដើមបើកឱ្យកម្មង់នៅ ប្រទេសចិន ចំណែកថ្ងៃមកដល់អំឡុង ថ្ងៃទី១៦ ខែមេសា ដោយតម្លៃលក់ប្រមាណ ១៥២០ដុល្លារ ចំពោះ RAM 12 មេម៉ូរី 256GB និងតម្លៃប្រមាណ ១៦៧០ ចំពោះ RAM 12 មេម៉ូរី 512GB និងចុងក្រោយតម្លៃ ១៩៨០ដុល្លារ ចំពោះ RAM 16 មេម៉ូរី 512GB ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់