• 2021-03-31 02:44:13
  • ព័ត៌មាន

ទំនើប! SONY ផលិតកូន​ម៉ាស៊ីនត្រជាក់​ដាក់​ក្នុង​កអាវ​បាន​(មាន​វីដេអូ)

  • 2021-03-31 02:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sony ​បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ប្រភេទ​ឧបករណ៍​ម៉ាស៊ីន​ត្រជាក់ (AC) ខ្នាត​តូច​មួួយ​ សម្រាប់​ដាក់​តាម​ក​​​អាវ​មាន​​ឈ្មោះ​ថា SONY Reon Pocket

ឧបករណ៍​ដ៏​ទំនើប​នេះ​ មាន​ទំហំ​តូច​​មាន​ទម្ងន់​ស្រាល​ត្រឹម​ ៨៥ ក្រាម ជាមួយ​ថាមពល​ថ្ម​ប្រភេទ Lithium-ion អាច​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ​ និង​ចាយ​ពេល​សាក​ត្រឹម​រយៈ​ពេល ២ ម៉ោង។

ចំណុច​ខ្លាំង​របស់​កូន AC ខ្នាត​តូច​មួយ​នេះអាច​ប្រើប្រាស់​ជា​លក្ខណៈ​ Manual និង Auto ឲ្យ​អ្នក​​ប្រើ​មាន​ជម្រើស​​រើស​យក​សីតុណ្ហភាព​ក្តៅ​និង​ត្រជាក់ ជាមួយ​ការ​បញ្ជា​ចេញ​តាម​រយៈ​ស្មាតហ្វូន​ដំណើរការ​លើ​ប្រព័ន្ធ Android និង iOS។ អ្នក​ប្រើប្រាស់​ ក៏​អាច​កំណត់​ឲ្យ​សីតុណ្ហភាព​លើ​ស្បែក​របស់​អ្នក​ចុះ​មក​ត្រឹម ២៣ អង្សា​សេ​សម្រាប់​បែប​ត្រជាក់ និង​បែប​ក្តៅ​ឡើង​ ៨ អង្សា​សេ​បន្ថែម។

ជា​ផលិតផល​ដាក់​គោលដៅ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ស្លៀកពាក់​ឈុត​ធំៗ​និង​ថ្មើរ​ជើង​ច្រើន​ក្រោម​អាកាសធាតុ​ក្តៅ។ ឧបករណ៍​ម៉ាស៊ីន​ត្រជាក់ (AC) ខ្នាត​តូចខាងលើ​នេះ​មាន​ដាក់​លក់​​ហើយ​ជាមួយ​តម្លៃ​ចន្លោះពី ១២០ ដល់ ១៣០ ដុល្លារ​ក្នុង​មួយ​គ្រឿង

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទព័ត៌មាន​បច្ចេកវិទ្យាបន្ថែម៖

-បញ្ជា​ដោយ​សំឡេង ប្រើ​ឲ្យ​ឆ្នាំង​ដាំបាយ​ខ្លួន​វា (មាន​វីដេអូ)

-ប្រុងប្រយ័ត្ន! ពេលអ្នកគេងលក់ iPhone លួចធ្វើរឿងទាំងនេះស្ងាត់ៗ

-ប្រទេស​ ១៦៥ ​កំពុង​ប្រើ​ GPS ​ចិន​​​ចាប់​ទីតាំង​ច្បាស់​ជាង​ ២ ​តឹក​​ឯណោះ​

ប្រភព៖ Slash Gear ប្រែ​សម្រួល៖ រក្សា

មតិយោបល់