• 2021-04-02 02:11:34
  • ព័ត៌មាន

រក​ឃើញ​ថា​​តួ​កុំព្យូទ័រ​ Mac ​ផលិត​ឡើង​ពី​សំបក​កំប៉ុង​ប៊ីយែរ​

  • 2021-04-02 02:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​ទេ​ថា​ Apple ​គិត​គូរ​ដល់​បរិស្ថាន​ខ្លាំង​ណាស់​។ ​គ្រប់​គ្នា​ធ្លាប់​តែ​ឮ​ថា​ ​តួ​កុំព្យូទ័រ​យួរ​ដៃ Macbook ​ផលិត​ពី​អាលុយមីញ៉ូម​ ក៏​ប៉ុន្តែ​គ្រប់​គ្នា​ច្បាស់​ជា​លាន់មាត់​ថា “វ៉ាវ” ​ពេល​ដឹង​ថា​ ​សារធាតុ​​អាលុយមីញ៉ូម​នោះ​បាន​មក​ពី ​​​វត្ថុធាតុ​ដើម​ទាំង​ស្រុង​ដែល​ជា​របស់របរ​​​កែច្នៃ​ឡើង​វិញ ១០០% មាន​ដូច​ជា៖ ​សំបក​កំប៉ុង​ស្រាបៀរ​ ​(ប៊ីយែរ) ឬ​កំប៉ុង​ទឹកក្រូច​ ជាដើម​។

គ្រោង​កុំព្យូទ័រ​ MacBook

​ដើម្បី​បញ្ជាក់​អំពី​ដំណឹង​នេះ​ ​ស្ថាប័ន​ផ្តល់​ប៉ាតង់​និង​ពាណិជ្ជ​សញ្ញា​(U.S Patent & Trademark) ​សហរដ្ឋ​អាមេរិក​ ​ទើប​នឹង​បញ្ចេញ​ឲ្យ​ដឹង​ពី​ប័ណ្ណ​ស្នើសុំ​ប៉ាតង់​ចំនួន ២ ​មាន​លេខ​សម្កាល់ 20210087656 និង​ 20210087664 រំលេច​ច្បាស់ៗ​ថា ​​ក្រុមហ៊ុន Apple​ ផលិត​កុំព្យូទ័រ​ MacBook ​ផ្សំ​ឡើង​​ដោយ​​សារធាតុ​​អាលុយ​មីញ៉ូម​​សុទ្ធ​​មួយ​​តួ​​ខ្លួន​​ ឬ​ ​មួយ​​ជុំ​​គ្រោង​​កុំព្យូទ័រ​​នោះ​​ប្រាកដ​មែន។​

រូបតំណាង

​រឿងរ៉ាវ​នេះ​បើ​ក្រឡេក​ទៅ​ឆ្នាំ​ ​២០១៨ ​វិញ​ Apple ​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ គោល​ជំហរ​ថែរក្សា​បរិស្ថាន​របស់​ខ្លួន​ចំពោះ​ផែន​ដី​ដោយ​ប្រកាស​ចេញ​កុំព្យូទ័រ​ម៉ូឌែល​ Macbook Air 2018 ​​មាន​គ្រោង​ឆ្អឹង​ផលិត​ពី​អាលុយមីញ៉ូម​សុទ្ធ​សាធ​​។​ ​សម្រាប់​ម៉ូឌែល​បន្តបន្ទាប់​ទៀត​ក៏​នៅ​តែ​រក្សា​ដដែល​ ​និង​ថែម​ទាំង​រចនា​វា​ឲ្យ​កាន់​តែ​ទំនើប​ខ្លាំង​ជាង​មុន​។​

MacBook Air 2020

​រំឮក​ផង​ដែរ​ ​ទីផ្សារ​កុំព្យូទ័រយួរដៃ​របស់ Apple ​ជោគ​ជ័យខ្លាំង​ណាស់។ ​គិត​ត្រឹម​​ឆ្នាំ​ ​២០២០ ​កន្លង​ទៅ​ ចំណូល​បាន​ពី​លក់ Mac ​សរុប​ចំនួន​ ២៨,៩ លាន​ប៊ីលាន​ដុល្លា​ឯណោះ​ បើ​ទោះ​ជា​មាន​ការ​រីករាលដាល​នៃ​វីរុសកូវីដ១៩ ក៏ដោយ។ ​កុំព្យូទ័រ​ Apple ​មាន​ម៉ូឌែល​យួរដៃ​ MacBook Air, MacBook Pro ​និង​លើ​តុ​គឺ iMac ​ដែល​ជា​ផលិតផល​សំណព្វចិត្ត​អ្នក​ប្រើប្រាស់​លើ​ការងារ​ធំៗ​៕​

ប្រភព៖ idropnews | iphonemod ប្រែ​សម្រួល៖ រក្សា

មតិយោបល់