- 2021-03-30 09:57:05
- ព័ត៌មាន
មើលវីដេអូបុកស្ដែងៗ បានដឹង Range Rover រឹងមាំប៉ុណ្ណា
- 2021-03-30 09:57:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូបុកស្ដែងៗ បានដឹង Range Rover រឹងមាំប៉ុណ្ណា
ចន្លោះមិនឃើញ
រថយន្ត Land Rover ម៉ូដែល Range Rover ជារថយន្តប្រណីតមួយម៉ូដែល ដែលកំពុងទទួលបានការពេញនិយមខ្លាំងនៅប្រទេសកម្ពុជា ទាំងស៊េរីចាស់និងស៊េរីថ្មី។ រថយន្តម៉ូដែលនេះចេញលក់លើទីផ្សារតាំងពីឆ្នាំ ១៩៧០ ដែលបច្ចុប្បន្ននេះចេញដល់ជំនាន់ទី ៤ ហើយ។
ខាងក្រោមនេះគឺជាវីដេអូបង្ហាញអំពីការធ្វើតេស្តលើសមត្ថភាពការពារអ្នកដំណើររបស់ម៉ូដែល Range Rover ជំនាន់ទីបួន ពេលជួបហេតុការណ៍ប៉ះទង្គិច ៖
ការធ្វើតេស្តចាប់ផ្ដើមដោយការបើកចំពីផ្នែកចំហៀងខាងមុខ បន្ទាប់មកគឺការបើកបុកពីផ្នែកចំហៀង និងបញ្ចប់ដោយការបើកបុកបង្គោល។ ឆ្លងកាត់ធ្វើតេស្តនេះអង្គភាពសុវត្ថិភាពផ្លូវថ្នល់ NCAP បានឲ្យពិន្ទុ Range Rover ជំនាន់ទីបួន ដោយផ្ដល់ផ្កាយចំនួន ៥ មានន័យថាអាចផ្ដល់សុវត្ថិភាពបានខ្ពស់។
គួរដឹងថាក្រៅពី Range Rover ធម្មតានេះ ក្រុមហ៊ុន Land Rover ក៏បានបញ្ចេញសែស្រឡាយបន្តបន្ទាប់ទៀតដែលមានរួមមាន Range Rover Sport ចេញនៅឆ្នាំ ២០០៤, Range Rover Evoque ចេញនៅឆ្នាំ ២០១១ និង Range Rover Velar ចេញនៅឆ្នាំ ២០១៧៕