• 2021-03-30 11:17:04
  • ព័ត៌មាន

សារ Elon Musk ៣ឆ្នាំមុនលើ Twitter នៅជះឥទ្ធិពលអាក្រក់មកដល់ថ្ងៃនេះ

  • 2021-03-30 11:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការឈ្លោះប្រកែកគ្នាជាច្រើនឆ្នាំមកហើយ ជុំវិញលក្ខខណ្ឌការងារនៅរោងចក្រផលិតរថយន្ត Fremont របស់ Tesla ដែលជារោងចក្រតម្លើងរថយន្តអគ្គិសនី Tesla ម៉ូឌែល 3, S, X, និង Y។ កាលពីប៉ុន្មានឆ្នាំមុនមានរបាយការណ៍ថា មានកម្មកររោងចក្របានដួលសន្លប់នៅលើឥដ្ឋ ព្រោះតែហត់នឿយខ្លាំងពេក ដើម្បីឆ្លើយតបនឹងតម្រូវការផលិតខ្ពស់របស់រោងចក្រ។

Tesla ក៏ត្រូវបានគេចោទប្រកាន់ពីបទរងរបួសដល់កម្មករ ហើយឥលូវនេះក៏ត្រូវបានគេស្តីបន្ទោសចំពោះការរំលោភច្បាប់ការងារបន្ទាប់ពីបណ្តេញសកម្មជនសហជីព។ យោងតាមសារព័ត៌មាន Auto News សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ កំពុងបញ្ជាឱ្យក្រុមហ៊ុន Tesla ផ្តល់ការងារឡើងវិញដល់កម្មករដែលត្រូវបានបណ្តេញចេញ ហើយក៏ស្នើឱ្យមហាសេដ្ឋី Elon Musk លុបចោលនូវសារមួយលើគណនី Twitter ដែលមានចរិតមាក់ងាយទៅដល់អ្នកគាំទ្រសហជីព។

គួរបញ្ជាក់ នៅក្នុងសាររបស់ Elon Musk កាលពី៣ឆ្នាំមុននោះមានសេចក្ដីថា គ្មានអ្វីបញ្ឈប់ក្រុមការងារនៅរោងចក្រ Tesla ពីការបោះឆ្នោតរបស់ក្រុមសហជីពនោះទេ។ យើងនឹងផ្ដល់ជម្រើសប្រាក់ឈ្នួល និងជម្រើសភាគហ៊ុនដល់សហជីពផងដែរ។ ទោះយ៉ាងណាក៏ដោយ Tesla បានបដិសេធរាល់ការធ្វើខុសណាមួយដោយលើកហេតុផលថា សារដ៏ចម្រូងចម្រាស់លើ Twitter របស់ Elon Musk ត្រូវបានការពារដោយច្បាប់ ពីសិទ្ធិនៃការនិយាយដោយសេរី៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ កុសល

មតិយោបល់