• 2021-03-30 06:51:19
  • ផលិតផលថ្មី

Xiaomi Mi 11 Ultra បំពាក់សែនស័រកាមេរ៉ាទំហំធំ និងមានអេក្រង់ពីរ ទើបប្រកាសចេញក្ដៅៗ

  • 2021-03-30 06:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ទើបប្រកាសចេញ Mi 11 ៣ម៉ូឌែល ដោយមានម៉ូឌែល Mi 11 Lite, Pro និង Ultra ដោយម៉ូឌែលធំជាងគេ Mi 11 Ultra បំពាក់ដោយបន្ទះឈីប Snapdragon 888 ជា​ប្រភេទ​សែនស័រកាមេរ៉ាទំហំធំ និងមានអេក្រង់ដល់ទៅពីរឯណោះ​។

Xiaomi Mi 11 Ultra បានបំពាក់សែនស័រទំហំធំបំផុតមិនធ្លាប់មាន នោះគឺសែនស័រឈ្មោះ​ថា​ Samsung GN2 ដែលមានទំហំភិចស៊ែលធំជាងគេក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្ថប្រយោជន៍នៃសែនស័រនេះ ផ្ដល់ឱ្យមុខងារទប់លំនឹងរូបភាព OIS មាន Dual Pixel Pro ដែលធ្វើអោយប្រសើរឡើងនូវល្បឿន autofocus និងភាពត្រឹមត្រូវនៃរូបថត លើសពីនេះក៏មាន Smart ISO Pro ដែលអាចចាប់យករូបភាព HDR បានភ្លាមៗផងដែរ។

កាមេរ៉ាក្រោយរបស់ Mi 11 Ultra បំពាក់លែន៣គ្រាប់ ដោយលែន wide ទំហំ 50 MP និង ultrawide ទំហំ 48 MP និងលែនចុងក្រោយជា periscope telephoto ទំហំ 48MP មាន optical zoom 5x និង hybrid zoom 10x ហើយវាក៏អាចពង្រីកដល់កម្រិត 120x បានថែមទៀតផង។

គួរបញ្ជាក់ថាលែន periscope telephoto អាចទ្រទ្រង់ការថតវីដេអូកម្រិត 8K 24fps ហើយលែនទាំង៣នេះតែម្ដង គឺមានមុខងារទ្រទ្រង់ការថតក្នុងពេលយប់បានគ្រប់លែន។ ចំណុចពិសេសបន្ថែមនៃប្រព័ន្ធកាមេរ៉ាក្រោយនេះ គឺមានអេក្រង់ខ្នាតតូចប្រភេទ AMOLED ទំហំ 1.1អ៊ិញ ប្រើសម្រាប់ឱ្យអ្នកប្រើអាចឃើញរូបខ្លួនឯងពេលថតរូប selfie។ ចំណែកឯកាមេរ៉ាមុខរបស់ស្មាតហ្វូននេះវិញ ប្រើប្រាស់លែនទូលាយ ទំហំ 20MP។

Mi 11 Ultra បំពាក់ថាមពលថ្មទំហំ 5000mAh និងទ្រទ្រង់មុខងារសាកថ្មលឿនតាមខ្សែ និងដោយគ្មានខ្សែ កម្លាំង 67W ដោយអាចបញ្ចូលថ្មមួយពេញត្រឹមរយៈពេល ៣៦នាទី តែប៉ុណ្ណោះ។ បន្ថែមពីនេះវាក៏មានមុខងារសាកថ្មទៅឧបកណ៍ដទៃ ក្នុងល្បឿនសាក 10W ផងដែរ។

ងាកមកផ្នែកអេក្រង់វិញ វាប្រើបន្ទះបង្ហាញ AMOLED ទំហំ 6.81អ៊ិញ ទ្រទ្រង់ refresh rate 120Hz មានកម្រិតបង្ហាញ 1440p+ resolution និងការពារដោយកញ្ចក់ Gorilla Glass Victus។ ក្រៅពីនេះអេក្រង់របស់វា ក៏ទទួលបានពិន្ទុ A+ ពី DisplayMate និងថែមទាំងមានមុខងារ HDR10+ និង Dolby Vision ថែមទៀតផង។

ស្មាតហ្វូននេះមានឧបករណ៍បំពងសំឡេងពីរគ្រាប់របស់ Harman Kardon។ ចំណែកឯផ្នែក Wireless វាក៏មានប្រើបច្ចេកវិទ្យា Bluetooth 5.2, Wi-Fi 6E, NFC, IR blaster និងទ្រទ្រង់សេវា 5G ចំពោះស៊ីមទាំងពីរផងដែរ។ Mi 11 Ultra មានមុខងារការពារទឹកនិងធូលី កម្រិតស្តង់ដា IP68 ដោយអាចទ្រាំក្នុងទឹក ១ម៉ែត្រកន្លះ បានរយៈពេល៣០នាទី។

ស្មាតហ្វូននេះនឹងចេញលក់លើទីផ្សារសកលឆាប់ៗ ដោយឡែកនៅ ប្រទេសចិន នឹងចេញលក់នៅថ្ងៃទី២ ខែមេសា ដោយតម្លៃដាក់លក់ប្រមាណ ៩១៥ដុល្លារ ចំពោះ RAM 8GB មេម៉ូរី 256GB និងមានតម្លៃប្រមាណ ១០៦៥ដុល្លារ ចំពោះ RAM 12GB មេម៉ូរី 512GB។ ស្មាតហ្វូន Mi 11 Ultra ក៏មាន ៣ ពណ៌ឱ្យជ្រើសរើសដែរគឺពណ៌សនិងខ្មៅ ហើយពណ៌ពិសេសមួយទៀតគឺ Marble Ceramic ជាប្រភេទ​ពណ៌ពិសេសសម្រាប់ special edition ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់