• 2021-03-30 03:50:23
  • ព័ត៌មាន

ភីកអាប់ទាំង ៣ ម៉ូដែល តម្លៃថោកបំផុតនៅវៀតណាម ត្រឹមខ្ទង់ ២ម៉ឺនដុល្លារ

  • 2021-03-30 03:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ដូចជា ងាយស្រួលប្រើប្រាស់, ដឹកអីវ៉ាន់បានច្រើន និងអាចឆ្លងកាត់ស្ទើរគ្រប់ស្ថានភាពផ្លូវ រថយន្តភីកអាប់ទទួលបានការពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសវៀតណាម។

ខាងក្រោមនេះគឺជារថយន្តភីកអាប់ទាំង ៣ ម៉ូដែល មានតម្លៃថោកបំផុតនៅក្នុងប្រទេសវៀតណាម៖

១) Mazda BT-50 2.2L Standard MT៖ តម្លៃ ៥៦៩លានដុង (ប្រហែល ២៤ ៦០០ដុល្លារ)

វាគឺជារថយន្តភីកអាប់ថ្មីមានតម្លៃថោកបំផុតនៅក្នុងប្រទេសវៀតណាម។ ភីកអាប់នេះប្រើម៉ាស៊ីណម៉ាស៊ូតចំណុះ ២,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ និងកម្លាំងបង្វិល ៣៧៥ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងប៉ុងពីរ។

២) Mitsubishi Triton 4x2 MT៖ តម្លៃ ៦០០លានដុង (ប្រហែល ២៦ ០០០ដុល្លារ)

ភីកអាប់នេះប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៦សេះ និងកម្លាំងបង្វិល ៣២៤ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយ។

៣) Ford Ranger XL 2.2 4x4 MT៖ តម្លៃ ៦១៦លានដុង (ប្រហែល ២៦ ៧០០ដុល្លារ)

រថយន្តភីកអាប់នេះមានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និងកម្លាំងបង្វិល ៣៨៥ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងប៉ុងពីរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់