• 2021-03-30 01:46:56
  • ហាងឆេងផលិតផល

ធ្លាក់ថ្លៃទៀតហើយ! Galaxy S21 Ultra 5G ពេលនេះកាន់តែធូរថ្លៃជាងមុន

  • 2021-03-30 01:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S21 Ultra 5G ដាក់លក់នៅតាមហាងពេលនេះបន្តធ្លាក់ថ្លៃថែមទៀត។ នៅពេលចេញលក់នៅលើទីផ្សារដំបូងស្រុកខ្មែរមាន​តម្លៃ ១ ២៩៩ដុល្លារ មាន RAM16GB មេម៉ូរី 256GB និងតម្លៃ ១ ៤៩៩ដុល្លារ មាន RAM16GB មេម៉ូរី 512GB តែថ្មីៗនេះគេឃើញថា តម្លៃរបស់​វា​បាន​ធ្លាក់ជាបន្តបន្ទប់។

នៅដើមខែមីនា Galaxy S21 Ultra 5G បានធ្លាក់នៅសល់តម្លៃខ្ទង់ ៩៣៩ដុល្លារ (ចុះ ៣៦០ដុល្លារ) មេម៉ូរី 256GB និង Galaxy S21 Ultra 5G ធ្លាក់នៅសល់តម្លៃខ្ទង់ ១ ០៥៩ដុល្លារ (ចុះ ៤៤០ដុល្លារ) មេម៉ូរី 512GB។

ដោយឡែកសម្រាប់តម្លៃលក់បច្ចុប្បន្នវិញតាមប្រភពពីហាង imobi តម្លៃថ្មីកំពុងមានលក់នៅហាងគឺ៖

  • Galaxy S21 Ultra 5G មេម៉ូរី 256GB ធ្លាក់នៅខ្ទង់ ៨៦៩ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ៤៣០ដុល្លារ)
  • Galaxy S21 Ultra 5G មេម៉ូរី 512GB ធ្លាក់នៅខ្ទង់ ១ ០៥៩ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ៤៤០ដុល្លារ)

លក្ខណសម្បត្តិថតរូបរបស់ Galaxy S21 Ultra មានប្រើស៊ែនស័រកាមេរ៉ា telephoto ទំហំ 10MP មាន aperture f/2.4 និងមុខងារទប់លំនឹង OIS។ Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

អត្ថបទ៖ ម៉េងងី

មតិយោបល់