• 2021-03-29 01:33:19
  • ព័ត៌មាន

មកមើលវីដេអូបង្ហាញរូបរាង ភីកអាប់ Mercedes ដំបូងបង្អស់នៅខ្មែរ កាន់តែដកចិត្តមិនរួច

  • 2021-03-29 01:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តភីកអាប់របស់ Mercedes គឺម៉ូដែល X-Class បានលេចវត្តមានជាលើកដំបូងបង្អស់ នៅលើទឹកដីប្រទេសកម្ពុជា។

គួរបញ្ជាក់ឲ្យដឹងដែរថា រថយន្ត Mercedes-Benz X-Class នោះ មិនត្រឹមតែជាម៉ូដែលធម្មតាប៉ុណ្ណោះទេ តែវាជាម៉ូដែល "Yachting Edition” ដែលទទួលបានការតុបតែងលើសពីម៉ូដែលធម្មតាជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ គេមិនបានបង្ហាញអំពីតម្លៃនៃរថយន្តខាងលើឡើយ ប៉ុន្តែរថយន្ត Mercedes-Benz X-Class Yachting Edition ត្រូវបានដាក់លក់នៅបរទេសក្នុងតម្លៃខ្ទង់ ១៣ម៉ឺនដុល្លារឯណោះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តភីកអាប់ប្រណីតដំបូងបង្អស់របស់ខ្លួន ម៉ូដែល X-Class នេះ នៅក្នុងឆ្នាំ២០១៧ ប៉ុន្តែបានសម្រេចឈប់ផលិតវិញបាត់ទៅហើយ កាលពីឆ្នាំ២០២០៕

ចង់ដឹងថារថយន្ត Mercedes-Benz X-Class Yachting Edition នោះពិសេសយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

@camcar788

Mercedes X class ដំបូងគេនៅកម្ពុជាយើង #camcar #mercedes #xclass

♬ original sound - Loy Phealay

ប្រភពរូបភាព និងវីដេអូ៖ Ya Sath Hak Heng & Loy Phealay

អត្ថបទ៖ សេង ឡុង

មតិយោបល់