• 2021-03-29 01:35:00
  • ផលិតផលថ្មី

​iPhone 13 ​​លេច​ចេញ​បន្តិច​ម្ដងៗ​ ថ្ងាសឆក​​ដដែល​តែ​​អេក្រង់​ 120Hz ​

  • 2021-03-29 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន​ដែល​តែង​តែ​ទម្លាយ​ឲ្យ​ដឹង​ពី​​ដំណឹង​ទាំង​អស់​របស់​ក្រុមហ៊ុន​ Apple ​​ឈ្មោះ​ថា EverythingApplePro ​បាន​ចេញ​មុខ​មក​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ខ្លះៗ​លើ iPhone 13 Series ​ម៉ូឌែល Pro ​សង្កេតឃើញ​រចនា​បថ​ផ្នែក​កាមេរ៉ា​នៅ​តែ ​ឆក​ដដែលគ្រាន់​តែ​ទំហំ​តូច​ជាង iPhone X ។

​iPhone 13 Series នឹងត្រូវចែកចេញជា ៤ ម៉ូឌែល​ដូចទៅនឹង iPhone 12 Series ​ក្នុង​នោះ​រួម​មាន​ដូចជា iPhone 13 mini ទំហំ 5.4 អ៊ីញ, iPhone 13 ទំហំ 6.1 អ៊ីញ , iPhone 13 Pro ទំហំ 6.1 អ៊ីញ និង iPhone 13 Pro Max ទំហំ 6.7 អ៊ីញ។​

​iPhone 13 ម៉ូឌែល Pro ទាំង​ពីរ​ក៏​នឹង​បំពាក់​មក​ជាមួយ​បន្ទះ​ OLED ​អាច​គាំទ្រ​អេក្រង់​ Refresh Rate 120Hz និង​បច្ចេកវិទ្យា LTPO ​​ថ្មី​បំផុត​ផលិត​ដោយ Samsung ​ក៏​ដូចជា​មុខងារ Always-On Display ។

iPhone 13 ម៉ូឌែល Pro អាច​នឹង​មាន​បាន​ជម្រើស​ពណ៌​ខ្មៅ​គ្រើមៗ​ (Matte Black) ​រីឯ​ជុំវិញ​តួ​ខ្លួន​ស្រោប​ដោយ​ដែក​អ៊ីណុក​ល្អ​បំផុត​ (Stainless Steel) ​វាក៏នឹង​ផលិត​ឡើង​ដោយ​ទឹក​ថ្នាំ​ពិសេស​ថ្មី​ដើម្បី​ការពារ​ស្នាម​ម្រាមដៃ​ពេល​ចាប់កាន់។

​តាមរយៈប្រភពដដែលខាងលើនេះ ​ក៏​បន្ថែម​ទៀត​ថា Apple កំពុងធ្វើតេស្តទៅលើ iPhone 13 Series ជម្រើសពណ៌ទឹកក្រូចថ្មី។ ​មានន័យថា iPhone 13 Series អាចនឹងមានភាគរយក្នុងការបង្ហាញខ្លួនមកជាមួយពណ៌ទឹកក្រូចផងដែរ។ បើទោះបីជានៅសល​ច្រើនខែទៀត​ទើប iPhone ឆ្នាំ 2021 ​ ប្រកាសចេញជាផ្លូវការក៏ពិតមែន ប៉ុន្តែ​ដំណឹងពាក់ព័ន្ធទៅនឹង iPhone 13 Series ត្រូវ​បានលេចឡើងមកជាបន្តបន្ទាប់​ជិត​អស់​ទៅ​ហើយ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ រក្សា

មតិយោបល់