- 2021-03-29 00:47:39
- ព័ត៌មាន
ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ នឹងដាក់ AI លើកម្មវិធីពិនិត្យអក្ខរាវិរុទ្ធខ្មែរ នៅថ្ងៃអនាគត
- 2021-03-29 00:47:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ នឹងដាក់ AI លើកម្មវិធីពិនិត្យអក្ខរាវិរុទ្ធខ្មែរ នៅថ្ងៃអនាគត
ចន្លោះមិនឃើញ
បន្ទាប់ពីឆ្លើយឆ្លងជាមួយនឹងក្រុមការងារ Sabay លោក ដាញ់ ហុង បានរំលេចឲ្យដឹងអំពីគម្រោងនាថ្ងៃអនាគតចំពោះ កម្មវិធី nextspell ឬ “កម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ” ថារូបលោកនឹងប្រឹងប្រែងអភិវឌ្ឃន៍កម្មវិធីមួយនេះឲ្យកាន់តែល្អប្រសើរជាងមុនដោយបំពាក់មកជាមួយនូវបច្ចេកវិទ្យា AI (artificial intelligence)។ បច្ចេកវិទ្យានេះសម្រាប់ជាជំនួយត្រួតពិនិត្យស្វ័យប្រវត្តិ ដែលកន្លងមកមានតែភាសាអង់គ្លេស និងភាសាសាសន៍ដទៃប៉ុណ្ណោះ។
ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដដ៏ជំនាញរូបនេះបន្ថែមទៀតថា បច្ចុប្បន្ននៅក្នុងកម្មវិធី nextspell របស់លោកអភិវឌ្ឃន៍ចេញជារូបរាងបានត្រូវចំណាយពេលច្រើនឆ្នាំមកហើយដោយបច្ចេកវិទ្យា Khmer brain train វាមានមុខងារស្វែងរកពាក្យខុសក្នុងអត្ថបទភាសាខ្មែរ រួចមកវាព្យាកររកពាក្យត្រូវវិញ។ ក្នុងនោះដំណើរការដ៏ស្មុគស្មាញរបស់វាគឺប្រើភាសាកុំព្យូទ័រ Python library មានស្រាប់ដូចជា៖ Pyicu, numpy, pandas និង nltk បញ្ចូលគ្នាដើម្បីបង្កើតបាន library ថ្មីមួយ។
រំឮកបន្តិចថា កម្មវិធី nexspell មានសមត្ថភាពពិសេសមួយគឺអាចកែដោយស្វ័យប្រវត្តិចំពោះកំហុសដែលកើតឡើងញឹកញាប់។ nexspell ក៏ជាវិបសាយមួយដាច់ផ្សេង អ្នកអាចចូលទៅប្រើប្រាស់ដោយមិនគិតថ្លៃទេ។
ដោយឡែក សំណួរពីអ្នកគាំទ្រស្នាដៃបានលើកឡើងថា "តើលោកមានគម្រោងអភិវឌ្ឃន៍ Font Khmer Unicode ក្នុងលក្ខណៈជា Open Type ឲ្យវាដំណើការគ្រប់កាលះទេសះបានទេ ទោះបីជាកម្មវិធីផ្សេង Support ឬមិន Support ក៏ដោយ?” លោកបានឆ្លើយតបមកវិញថា៖ "ខាងបច្ចេកទេសអត់បញ្ហាទេ តែត្រូវការពេលវេលាច្រើន។ បញ្ហាមួយទៀតនៅត្រង់អត់ទីផ្សារ អត់មានចំណូលសម្រាប់ការងារនេះទេគ្រប់យ៉ាងគឺស្ម័គ្រចិត្តធ្វើ។”
ទោះបីជាចំណាយប្រាក់កាសផ្ទាល់ខ្លួននិងកម្លាំងកាយមិនខ្លាចនឿយហត់ ហើយថែមទាំងមិនទទួលបានចំណូលមួយកាក់មួយសេនណាក៏ដោយ ឆន្ទះចង់អភិវឌ្ឍន៍កម្មវិធីខាងលើរបស់លោកនៅតែដដែលមិនរាថយ៕