- 2021-03-26 11:32:44
- ព័ត៌មាន
Sony ឈរលេខរៀងទី១ ផ្នែកសែនស័រកាមេរ៉ា ទោះវិស័យស្មាតហ្វូនមិនសូវមានគេកាន់ប្រើច្រើនក៏ដោយ
- 2021-03-26 11:32:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony ឈរលេខរៀងទី១ ផ្នែកសែនស័រកាមេរ៉ា ទោះវិស័យស្មាតហ្វូនមិនសូវមានគេកាន់ប្រើច្រើនក៏ដោយ
ចន្លោះមិនឃើញ
Sony គឺជាក្រុមហ៊ុនផ្គត់ផ្គង់សែនស័រកាមេរ៉ាសម្រាប់ស្មាតហ្វូនធំជាងគេបង្អស់ ចំណែឯការសរុបលទ្ធផលនៅ ឆ្នាំ២០២០ ក៏តំណែងនេះនៅតែបានទៅលើ Sony ដដែល ត្បិតក្រុមហ៊ុនជប៉ុនមួយនេះ ក្ដាប់បានទីផ្សារសែនស័រកាមេរ៉ាស្មាតហ្វូនដល់ទៅ ៤៦% ឯណោះ។ នេះបើយោងទៅតាមរបាយការណ៍របស់អ្នកជំនាញ មកពីក្រុមហ៊ុនវិភាគ Strategy Analytics។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺចំណែកទីផ្សារដែល Sony កាន់កាប់ក្នុងឆ្នាំ២០២០ ធំជាងក្រុមហ៊ុន Samsung LSI និង OmniVision Technologies របស់សហរដ្ឋអាមេរិច ដែលជាក្រុមហ៊ុនខ្លាំងដូចគ្នាក្នុងឧស្សាហកម្មផលិតសេនស័រកាមេរ៉ានេះដែរ។
គួរដឹងថា ទីផ្សារសកលសម្រាប់សែនស័រកាមេរ៉ាស្មាតហ្វូន បានឈានដល់តម្លៃ ១៥ ពាន់លានដុល្លារ នៅឆ្នាំ២០២០ ដែលចំនួននេះមានការកើនឡើង ១៣% លើសឆ្នាំ ២០១៩ នេះបើយោងទៅតាមប្រភពខាងលើដដែល៕