- 2021-03-26 02:39:21
- ព័ត៌មាន
ហេតុផលចាក់ដោត ៥ បង្ខំចិត្តអ្នកប្រើព្រមដាំខ្ទឹមជាមួយ iPhone ចាស់ៗមិនងាយឡើងស៊េរី
- 2021-03-26 02:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលចាក់ដោត ៥ បង្ខំចិត្តអ្នកប្រើព្រមដាំខ្ទឹមជាមួយ iPhone ចាស់ៗមិនងាយឡើងស៊េរី
ចន្លោះមិនឃើញ
ជាការពិត បើទោះជាមិនទាន់សម្រេចចិត្តប្តូរទូរសព្ទថ្មី ក៏ប៉ុន្តែជារៀងរាល់ឆ្នាំមានមនុស្សជាច្រើនដែល តែងតែរង់ចាំទស្សនាការបង្ហាញខ្លួន iPhone ជំនាន់ថ្មីសឹងតែថាមិនដែឡលោះ។ យ៉ាងណាមិញ មិនប្រាកដថាពួកគេព្រមចំណាយលុយទាំងពាន់ៗដុល្លារដំឡើងសេរ៊ីថ្មីដែរ។ ខាងក្រោមនេះជាហេតុផលទាំង ៥ ចំណុចដែលម្ចាស់ iPhone ភាគច្រើនមិនសូវអើពើជាមួយការអាប់ឌែតឡើងម៉ូឌែលថ្មីដូចរៀបរាប់៖
៥. តម្លៃ
ចំណុចរសើបពីប្រធានបទ "តម្លៃ" របស់ iPhone តែងតែត្រូវបានសារព័ត៌មានអន្តរជាតិផ្នែកបច្ចេកវិទ្យាលើកឡើងមកយកចុះផ្សាយមិនដែលដាច់។ រីឯអ្នកប្រើប្រាស់ទូទៅ ក៏ជជែកគ្នាពីរឿងនេះដែរថា ហេតុអ្វីទើបតម្លៃ iPhone ខ្ពស់ៗខ្លាំងម្ល៉េះ? ជាពិសេសនៅពេលចេញលក់រាយនៅតាមបណ្ដាប្រទេសនានារួមទាំងប្រទេសកម្ពុជា យើងផងដែរ។
៤.អាចប្រើកម្មវិធីសំខាន់ៗបានដូចគ្នា:
ការប្រើប្រាស់ចាំបាច់របស់អតិថិជនរួមមានដូចជាការផ្ញើសារ ការហៅចេញចូល ឬការប្រើប្រាស់បណ្តាញសង្គមជាដើម ពិតណាស់ដែលម៉ូឌែលចាស់ និងថ្មីអាចធ្វើបានដូចគ្នា ទៀតសោតបើនិយាយដល់ Facebook ឬ Snapchat ទាំងលើ iPhone 6 ឬ iPhone XS Max ក៏អាចបើកចេញដូចគ្នា គ្រាន់ខុសដំណើរការល្បឿនប៉ុណ្ណោះ។
៣.Apple ពង្រឹងល្បឿនឧបករណ៍ចាស់:
បច្ចេកវិទ្យាមួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Apple បានព្យាយាមពង្រឹងល្បឿនដំណើរការលើម៉ូឌែលចាស់ៗ ពោលគឺជំនាន់ iOS 12 ដល់ iOS 14 នេះផ្ទាល់តែម្តង អាចជួយពន្លឿនឲ្យម៉ាស៊ីនសេរ៊ីចាស់ដើរបានលឿន ថ្វីបើផ្នែក Hardware រាងទាបបន្តិចក្តី។ ជាក់ស្ដែងម៉ូឌែលទាបជាងគេ iPhone 12 mini ជាឧទាហរណ៍ស្រាប់ តូចតែខ្លួនតែវាខ្លឹម។
២.ការវិវត្តនៃត្រកូលផ្សេងៗចាប់ពី S ដល់ Pro :
រំលងពីមួយឆ្នាំទៅមួយឆ្នាំមិនប្រាកដថា Apple ផ្លាស់ប្តូរទាំងស្រុងឡើយ។ ឆ្នាំខ្លះក៏ចូលដល់ត្រកូល "S" ដោយជំនាន់នេះពុំមានការវិវត្តច្រើនដូចជំនាន់ទូទៅនោះទេ។ ឧទាហរណ៍សាមញ្ញចំពោះការប្រៀបធៀបរវាង iPhone X និង iPhone XS មានចំណុចរសើបខ្លាំងត្រង់ផ្នែក CPU និងកាមេរ៉ាតែប៉ុណ្ណោះ។ ដោយឡែកម៉ូឌែលផ្សេងក្រោយៗដូចជា៖ iPhone 11 Pro ដល់ iPhone 12 Pro Max ភាពខុសគ្នាតែបន្តិចបន្តួច ដូចនេះបើអ្នកនៅកាន់ iPhone សេរ៊ីចាស់ ក៏គ្មានផ្លូវទៅចំណាយលុយទាំងដុលឡើងសេរ៊ីងាយៗឡើយ។
១.ប្រព័ន្ធ 5G មិនទាន់លេចវត្តមាននៅស្រុកខ្មែរ:
ដូចបានដឹងហើយថា iPhone មាន 5G បានលេចចេញនៅឆ្នាំ ២០២០ ព្រមជាមួយនឹងចំណុចខ្លាំងច្រើនធ្វើឲ្យ 4G LTE ធៀបនឹង 5G ល្បឿនខុសគ្នាដូចមេឃនឹងដី។ បើទោះជាក្តី សម្រាប់ស្រុកយើង ប្រព័ន្ធទូរគមនាគមន៍ក្នុងតំបន់មិនទាន់អនុញ្ញាតឲ្យប្រើអ៊ីនធឺណិតល្បឿនលឿន 5G នេះបាននៅឡើយ។
សម្រាប់អ្នកទាំងអស់គ្នាវិញ បើគិតថានៅមានហេតុផលអ្វីផ្សេងទៀត អាចបញ្ចេញមតិលើផេកបច្ចេកវិទ្យារបស់ Sabay បានទីនេះ