• 2021-03-26 01:45:44
  • ព័ត៌មាន

ម៉ូតូ Yamaha MT-07 ឆ្នាំ២០២១ ចេញលក់នៅថៃផ្លូវការ តម្លៃជិតខ្ទង់ម៉ឺនដុល្លារ

  • 2021-03-26 01:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីប្រកាសចេញលក់នៅលើទីផ្សារដទៃអស់រយៈពេលជិតកន្លះឆ្នាំរួចមក ឥឡូវនេះក្រុមហ៊ុន Yamaha បានប្រកាសចេញម៉ូតូ MT-07 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលទទួលបានការអាត់ដេតគួរឲ្យចាប់អារម្មណ៍ជាច្រើន។

ម៉ូតូ Yamaha MT-07 ឥឡូវនេះ នៅតែប្រើម៉ាស៊ីនកម្លាំង ៦៨៩សេសេ ហើយដំណើរការដោយចង្កឹះលេខ ៦វគ្គ។ បើនិយាយពីការឌីហ្សាញវិញ វាបានបំពាក់ចង្កៀងមុខថ្មី ប្រភេទ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED DRL យ៉ាងទាក់ទាញ។ មិនតែប៉ុណ្ណោះ សូម្បីតែស៊ីញ៉ូឆ្វេងស្តាំក៏ជាប្រភេទ LED មានរូបរាងស្លីមផងដែរ។

ចំពោះកុងទ័ររបស់ MT-07 ថ្មីនេះ គឺជាប្រភេទឌីជីថល ដែលបង្ហាញពណ៌មានច្រើនដូចជា ល្បឿន, សីតុណ្ហភាព, លេខ និង កម្រិតសាំង ជាដើម។ ធុងសាំងរបស់វាមានចំណុះ ១៤លីត្រ ហើយកៅអីអង្គុយរបស់វាមានកម្ពស់ ៨០៥មីល្លីម៉ែត្រពីដី ខណៈទម្ងន់ម៉ូតូសរុបគឺ ១៨៤គីឡូក្រាម។

Yamaha MT-07 ប្រើហ្វ្រាំងឌីសប្រភេទ ABS ដោយខាងមុខមានទំហំ ២៩៨មីល្លីម៉ែត្រ និង ខាងក្រោយ ២៤៥មីល្លីម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធបូមរបស់វាមិនមានការផ្លាស់ប្តូរឡើយ ដោយនៅតែប្រើប្រភេទ Telescopic នៅខាងមុខ និង Monoshock នៅខាងក្រោយដដែល។

ម៉ូតូនេះមានចំនួន ៣ ពណ៌ គឺ Storm Fluo, Icon Blue និង Ice Black។ ចំពោះទីផ្សារប្រទេសថៃ វាត្រូវបានដាក់លក់ក្នុងតម្លៃ ២៨៩ ០០០បាត ឬប្រហែលខ្ទង់ ៩ ២០០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់