• 2021-03-25 08:30:20
  • ព័ត៌មាន

Jack Ma​ ​ធ្លាប់ជាប់​ឈ្មោះ​ជា​វិចិត្រករ​ ​ដែល​ជោគជ័យ​បំផុត​

  • 2021-03-25 08:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​Jack Ma​ ​គឺ​ជា​កំពូល​មហាសេដ្ឋី​របស់​ប្រទេស​ចិន​ ដែលលោក​​​ជា​បិតា​ស្ថាបនិក​នៃ​គេហទំព័រ​លក់​ទំនិញ​តាម​អ៊ីនធឺណិត​ ​Alibaba​ ​ហើយ​ក៏​ជា​ប្រធាន​នៃ​សម្ព័ន្ធ​​ Alibaba​ ​Group​ ​ផង​ដែរ​​។​

 - ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

jack-ma-happy-720x471

 

ប៉ុន្តែ​ប្រិយមិត្ត​​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា​កំពូល​មហា​សេដ្ឋី​ជំនួញ​រូប​នេះ​ ​ក៏​ជា​វិចិត្រ​ក៏​ដៃ​ឯក​មួយ​រូប​​ដែរ​ ​ហើយលោក​ធ្លាប់​ត្រូវបាន​គេ​ប្រសិទ្ធិនាម​ឲ្យ​ថា​ជា​វិចិត្រករ​ដែល​ទទួល​បាន​ជោគ​ជ័យ​បំផុត​ក្នុង​លោក​។​ ​ដោយ​ការ​ផ្ដល់​ឈ្មោះ​នេះ​ក៏​ព្រោះ​តែ​គេ​យោង​ទៅ​តាម​តម្លៃ​នៃ​រូប​ភាព​ដែល​ ​Jack Ma​ ​គូរ​ ​និង​លក់​បាន​ក្នុង​តម្លៃ​ប្រមាណ​ ​៥,៤លានដុល្លារ​ ​ដែល​តម្លៃ​នេះ​គឺ​ជា​តម្លៃ​ខ្ពស់​បំផុត​ទី​បួន​ក្នុង​ចំណោម​រូប​គំនូរ​ដែល​គូរ​ដោយ​វិចិត្រករ​ចិន​នា​សម័យ​​ ​(​ឆ្នាំ​២០១៥​)​។​

 

2015100677d87

 

ចំពោះ​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​រូប​គំនូរ​នោះ​ Jack Ma បាន​បរិច្ចាគ​ទាំង​ស្រុង​ទៅ​ក្នុង​មូលនិធិ​ Paradise International Foundation​ ​ដែល​ជា​អង្គការ​ការពារ​បរិស្ថាន​មួយ​ផង​ដែរ​៕​  

​ប្រភព​ ​៖​ techinasia ប្រែ​សម្រួល​ ​៖​ ​រដ្ឋ

មតិយោបល់