• 2021-03-25 04:01:12
  • ព័ត៌មាន

ទូរសព្ទ​​មហា​ចម្លែក​គ្មាន​កាមេរ៉ា គ្មានកម្មវិធី​ តែ​ហ៊ាន​លក់​ថ្លៃ​ដល់ ៣០០ ដុល្លារ

  • 2021-03-25 04:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ Dumb Phone ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ផ្នែក​បច្ចេកវិទ្យា​ចុះផ្សាយ​ឲ្យ​ដឹង​ថា វា​ជា​ទូរសព្ទ​ជំនាន់​ទី ២ របស់​ក្រុមហ៊ុន​អាមេរិក Light ​មាន​ឈ្មោះ​ផ្លូវ​ការ​ថា Light Phone 2 ដំណើការ​ដោយ LightOS បំពាក់​ដោយ​ប្រព័ន្ធ Touchscreen E-Ink ដូច​ស្មាតហ្វូន​ដែរ ក៏ប៉ុន្តែ​វា​ចម្លែក​ត្រង់​ថា ក្រុមហ៊ុន​ហ៊ាន​លក់​ថ្លៃ​ដល់ ៣០០ ដុល្លារ​ទាំង​ដែល​វាគ្មាន​កាមេរ៉ា​ច្រើនគ្រាប់ ថែម​ទាំង​គ្មាន​កម្មវិធី​អ្វី​ទេសូម្បី​តែ​ហ្គេម​ស៊ីពស់ ក៏​គ្មាន។

ទូរសព្ទ​ដែល​មាន​រាង​ជ្រុង​ទំហំ​ប៉ុន​បាត​ដៃ​នេះ បាន​ត្រឹម​តែស្ដាប់​វិទ្យុ​ឬចម្រៀង អាច​​ផ្ញើរសារជា​អក្សរ​ឬ​សំឡេង​ និង​ខល​ចេញ​-ចូល​តែ​ប៉ុណ្ណោះ។

Light Phone 2 ពេលផ្ញើរសារ

ទូរសព្ទ​ដែល​មិន​សូវ​ល្បី​ឈ្មោះ​មួយ​គ្រឿង​នេះ​ ត្រូវ​បាន​គេ​ដាក់​បន្ទះ​ឈីប Qualcomm លេខ MSM8909W វាមាន​មុខងារ​ប្រើប្រាស់​សំខាន់ៗមិន​ច្រើន​នោះ​ទេ បាន​ត្រឹម​ការ​ Call ចេញ​ចូល, ផ្ញើ​សារ, បំពាក់​ប្រព័ន្ធ GPS, មើល​អាកាស​ធាតុ និង​កំណត់​នាឡិការោទ៍។​ វាមាន​ជម្រើស​តែមួយ​គត់​គឺ​​ទំហំ RAM 1GB មេម៉ូរី 8GB មានរន្ធ​សាក​ថ្ម​ល្បឿន​លឿន​ USB Type-C ចំណែក​ឯ​ថាមពល​ថ្មវិញ​តូច​មែនទែន​ត្រឹម​តែ​ ៥០០mAh ប៉ុន្តែ​​ធានា​ថា​ប្រើបាន​ដល់​ ៥ ថ្ងៃ។ ដោយឡែក​លក្ខណៈសម្បត្តិ​ឯ​ទៀតត្រង់​ចំណុច រន្ធ​ដោត​កាស​ទុក​ស្ដាប់​ចម្រៀង​។

Light Phone 2 ពេល​ចុចខល​

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក Light ខាង​លើ​ មុន​នឹង​ផលិត The Light Phone ២ គេ​បាន​ធ្វើ​គម្រោង​រៃអង្គាស​ថវិកា ២៥០ ០០០ ដុល្លារ​លើ​គេហទំព័រ Indiegogo កាល​ពី​ឆ្នាំ ២០១៨ ។ រំលងបានជាង ២ ឆ្នាំ​ក្រោយ​មក​វា​ក៏​បាន​កើត​ចេញ​ជា​រូ​បរាង​ពិត​មែន ហើយ​អ្វី​គ្រប់​យ៉ាង​ដូច​មាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង​ ឥឡូវ​នេះ​ Light Phone 2 កំពុង​ដាក់​លក់​លើ​គេហទំព័រផ្លូវការ​របស់ Light មាន២ពណ៍គឺ ពណ៌ប្រផេះ និង​ពណ៌​ខ្មៅ។ តើ​អ្នក​ទាំង​អស់គ្នា​​គិត​ថា​ចង់​សាក​វា​ដែរ​​ទេ?

សូម​ទស្សនា​វីដេអូ​តេស្ត​កម្រិត​ភាព​ធន់​រឹងមាំ​របស់​វា៖

ប្រភព៖ jezebel ប្រែ​សម្រួល៖ រក្សា

មតិយោបល់