• 2021-03-25 02:06:32
  • ហាងឆេងផលិតផល

តម្លៃនេះ! Galaxy S21 Ultra ចង់ទិញថ្មីឬមួយទឹកប្រើ

  • 2021-03-25 02:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនជំនាន់ចុងក្រោយ Galaxy S21 Series 5G ដាក់លក់នៅតាមហាងពេលនេះកំពុងធ្លាក់ថ្លៃច្រើនគួរសម។ នៅពេលនេះ មានទាំងតម្លៃថ្មីនិងមួយទឹកតម្លៃល្មមគិតគូរទិញប្រើបាន។

Galaxy S21 តម្លៃថ្មីចេញលក់ដំបូង ម៉ូដែល Galaxy S21 Ultra មានតម្លៃ ១ ២៩៩ដុល្លារ សម្រាប់ប្រភេទ RAM12GB ទំហំផ្ទុក 256GB និង តម្លៃ ១ ៤២៩ដុល្លារ RAM16GB ទំហំផ្ទុក 512GB។ ម៉ូដែល Galaxy S21+ មានតម្លៃ ១ ០៩៩ដុល្លារ ទំហំផ្ទុក 256GB។ ម៉ូដែល Galaxy S21 មានតម្លៃ ៨៩៩ដុល្លារ ទំហំផ្ទុក 256GB។

តម្លៃថ្មីកំពុងមានលក់នៅតាមហាងបច្ចុប្បន្ន៖

  • Galaxy S21 Ultra 5G ទំហំផ្ទុក 256GB ធ្លាក់នៅខ្ទង់ ៨៨០ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ៤០០ដុល្លារ)
  • Galaxy S21 Ultra 5G ទំហំផ្ទុក 512GB ធ្លាក់នៅខ្ទង់ ១ ១៣០ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ៣០០ដុល្លារ)
  • Galaxy S21+ 5G ទំហំ RAM8GB ទំហំផ្ទុក 256GB មានតម្លៃ ៨៩៩ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ២០០ដុល្លារ)

តម្លៃមួយទឹកកំពុងលក់តាមហាងបច្ចុប្បន្ន៖

  • Galaxy S21 Ultra 5G ទំហំ RAM16GB ទំហំផ្ទុក 512GB តម្លៃខ្ទង់ ១ ០៥០ដុល្លារ
  • Galaxy S21+ 5G ទំហំ RAM8GBទំហំផ្ទុក 256GB តម្លៃខ្ទង់ ៧៩០ដុល្លារ

លក្ខណសម្បត្តិថតរូបរបស់ Galaxy S21 Ultra មានប្រើស៊ែនស័រកាមេរ៉ា telephoto ទំហំ 10MP មាន aperture f/2.4 និងមុខងារទប់លំនឹង OIS។ ចំណែកកាមេរ៉ាខាងមុខជាលែនទូលាយ ទំហំ 40MP មាន aperture f/2.2 ទ្រទ្រង់មុខងារ Portrait ដូចគ្នា។ Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

អត្ថបទ៖ ម៉េងងី

មតិយោបល់