• 2021-03-25 01:35:05
  • ព័ត៌មាន

ល្បិចថ្មី! វីធីឆបោកប្រាក់ តាមទំព័រហ្វេសប៊ុកក្លែងបន្លំពីកម្មវិធីឆ្នោតផ្សងសំណាងក្លែងក្លាយ

  • 2021-03-25 01:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានទំព័រហ្វេសប៊ុកក្លែងបន្លំ ផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗ ដែលមានចេតនាទុច្ចរិត និងឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី.។

វិធីឆបោកប្រាក់ដោយប្រើប្រាស់បច្ចេកទេស មានដូចខាងក្រោម៖

  • បង្កើតទំព័រហ្វេសប៊ុកផេកក្លែងក្លាយ ធ្វើការផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗ
  • អូសទាញប្រជាពលរដ្ឋ ក្នុងការទិញឆ្នោត ដោយប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ផ្សេងៗ
  • បន្ទាប់ពីការទូទាត់ប្រាក់ បងប្អូនប្រជាពលរដ្ឋ ពុំអាចទទួលបានប្រាក់ត្រូវឆ្នោត ឬប្រាក់ដើមត្រឡប់មកវិញឡើយ។
  • ករណីមួយចំនួនម្ចាស់ទំព័រហ្វេសប៊ុកផេកក្លែងបន្លំ បានស្នើសុំព័ត៌មានមួយចំនួន (ព័ត៌មានអត្តសញ្ញាណបុគ្គល លេខគណនីធនាគារ លេខសម្ងាត់គណនីអ៊ីនធឺណិត។ល។) ពីជនរងគ្រោះផងដែរ។

ដូច្នេះ សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នចំពោះល្បិចឆបោកខាងលើ និងធ្វើការរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ប្រសិនជួបករណីឆបោកខាងលើនេះ។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់