• 2021-03-25 00:30:00
  • ព័ត៌មាន

OnePlus 9 Pro ទើបប្រកាសចេញក្ដៅៗ មានអ្នកតេស្ត​កំទេចបាត់ទៅហើយ (វីដេអូ)

  • 2021-03-25 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 9 Pro ជាស្មាតហ្វូនកំពូលក្នុងចំណោម ៣ ម៉ូឌែលដូច​ជា OnePlus 9, 9 Pro និង 9R ដែលទើបប្រកាសចេញកាល​ពី​ថ្ងៃ​ទី ២៣ ខែមិនា​ថ្មីៗ​នេះ​។ ពេលនេះស្មាតហ្វូនមួយ​ក្នុង​ចំណោម​បីដែល​ខ្លាំងជាងគេ​គឺ​ OnePlus 9 Pro ត្រូវបានគណនីយូធូប JerryRigEverything យកវាមកសាកល្បងក្នុងកម្រិតបឋម ដោយត្រឹមប្រើកាំបិត ដែកស្រួច ភ្លើងដែកកេះ និងប្រើកម្លាំងដៃកាច់បំបាក់តែប៉ុណ្ណោះ។

ជាលទ្ធផលតេស្ត​សាកល្បង បាន​ឲ្យ​ដឹង​ថា ស៊ុមអាលុយមីញ៉ូមដែលព័ទ្ធជុំវិញតួខ្លួនរបស់វា មិនអាចធន់នឹងកម្លាំឆ្កូតរបស់កូនកាំបិតបានទេ។

ចំណែកឯអេក្រង់ LTPO Fluid Display 2.0 ដែលអាចសន្សំថាមពលដល់ទៅ ៥០% និងមាន refresh rate ដល់​ទៅ 120Hz ទៀតនោះក៏មិនអាចទប់នឹងកម្លាំងឆ្កូតពីដែកស្រួចបានដែរ ប៉ុន្ដែវានៅតែអាចស្គេនបានដដែល ទោះឆ្កូតក៏ដោយ អាចចាត់ទុកថាជារឿងល្អមួយបាន។

ងាកទៅការសាកល្បងដោយភ្លើងដែកកេះវិញម្ដង វា​មិនមានបញ្ហាចោទនោះទេ ហើយជាចុងក្រោយ គឺ​ការ​កាច់បំបាក់ដោយដៃ OnePlus 9 Pro មិនបាក់ឬទ្រុតស្នាមអ្វីនោះទេទោះ​ជា​ព្រលែងមកវិញក៏​ដោយ​ ដែលនេះជាភាពរឹងមាំមួយអាចឆ្លងផុតពីដំណាក់កាលតេសសាកល្បងបឋមបាន៕

សូមទស្សនាវីដេអូខាងក្រោម ដើម្បីកាន់តែលម្អិតបន្ថែម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់