• 2021-03-24 07:14:29
  • ព័ត៌មាន

​​ក្រុមហ៊ុន​​សេវា​អ៊ិនធឺណែតលំដាប់ខ្ពស់នៅ​​កម្ពុជា ផ្តល់​ជូន​វិធីសាស្ត្រថ្មី​​ងាយៗ​​ក្នុងសម័យ​កូវីដ១៩

  • 2021-03-24 07:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EZECOM គឺ​ជា​​​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ិនធឺណែតលំដាប់ខ្ពស់នៅ​​កម្ពុជា បាន​​បង្កើតវិធីសាស្ត្រថ្មី​មួួយ​ទៀត​ដោយ​ផ្តល់​ជូនដល់​​អតិថិជនក្នុងការចុះឈ្មោះ​ជាវ​​ (ទិញ) សេវាតាមរយៈ​វែបសាយ​​​​ ដោយ​អតិថិជន​អាច​ប្រើប្រាស់​ប្រតិបត្តិការ​នេះ​ពី​ផ្ទះ​របស់​ខ្លួន​មិនចាំបាច់​ចេញក្រៅ​​ក្នុងគោល​បំណង​កាត់​បន្ថយ​​ហានិភ័យ​​ជំងឺកូវីដ-១៩ ។

​គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុតនេះ​ ចាប់​ផ្តើម​ក្នុង​ខែ​មីនាឆ្នាំ​ ២០២១ ត្រូវ​បានដាក់​ដំណើរការ​ដើម្បី​ជួយ​ឱ្យ​របស់ក្រុមហ៊ុន​​មាន​សុវត្ថិភាព​ក្នុង​​គ្រា​​មាន​ការ​រាត​ត្បាត​ជំងឺ​ដ៏កាច​សាហាវ​នេះ។ បន្ថែម​ពី​លើ​​​ជម្រើស​ “ចុះ​ឈ្មោះ​ពីគេហដ្ឋាន” ​ដំបូង​​ដែលមិនធ្លាប់មាន​ EZECOM ​ក៏​អនុញ្ញាត​ឱ្យ​អតិថិជន​បង់​ប្រាក់​ថ្លៃ​សេវា​ពីចម្ងាយ​​បាន​ផង​ដែរ។

​លោក​ស្រី Yuni Lee Heathcote អគ្គនាយិកា​ក្រុមហ៊ុន EZECOM បានថ្លែងថា៖ «ក្រុមហ៊ុន EZECOM តែង​តែ​សម្លឹង​រក​មើល​​វិធីនានា​ដើម្បីជួយ​អតិថិជន​របស់​យើង​ តាមរយៈ​ការ​​ផ្តល់ជូន​សេវា​​ និងគំនិត​ផ្តួច​ផ្តើមថ្មីៗ។ ក្នុងពេល​មួយដូច​ជា​​ពេល​នេះ យើង​មាន​មោទនភាព​ដែល​បានក្លាយជា​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ដំបូងគេ ​ផ្តល់​ជូន​នូវ​បទពិសោធ​ឌីជីថល​ដ៏​ពិតប្រាកដ​​​ជាមួយនឹង​ការ​ចុះ​ឈ្មោះ និ​ង​បង់​ប្រាក់​​ក្នុងពេល​ជាមួយគ្នា​​​ដោយគ្រាន់តែ​ចុច​ប៊ូតុង”។

​ក្នុង​នាមជាអតិថិជន​ថ្មី​ម្នាក់ អ្វីដែលត្រូវ​ធ្វើ​គឺគ្រាន់​តែ​ចូល​ទៅកាន់គេហទំព័រ​របស់ក្រុមហ៊ុន EZECOM រួច​បំពេញ​ព័ត៌មាន​ដែល​ពាក់​ព័ន្ធ រួមទាំង​លេខ​ទូរស័ព្ទ​ និង​អាសយដ្ឋាន ហើយ​ក្រោយ​មក​​​បញ្ជូន​ព័ត៌មាន​ទាំង​នេះ។ នៅពេល​ព័ត៌មាន​ត្រូវបាន​បញ្ជូន​រួច​ហើយ បុគ្គលិក​របស់​ក្រុមហ៊ុន ​EZECOM នឹងទូរស័ព្ទ​ត្រលប់​ទៅកាន់អតិថិជន​វិញក្នុង​រយៈពេល ៤៨​ម៉ោង។

ដើម្បីបង់​ប្រាក់​មាន​នីតិវិធី​មួយ​ដែល​​ប្រហាក់​ប្រហែល​នឹងការ​ចុះឈ្មោះដែរ។​ ដំបូង​ឡើយ អតិ​ថិជន​​ត្រូវ​ចូល​​​ទៅកាន់គេហទំព័រ​​របស់​ក្រុមហ៊ុន ​EZECOM ​រួច​ហើយ​បំពេញ​លេខ​អត្តសញ្ញាណ (ID) របស់ខ្លួន រួច​ចុច​ពាក្យបន្ទាប់ (Next) ហើយ​បន្ទាប់​មកចុច​ពាក្យបង់ប្រាក់ (Pay)។

ក្រុមហ៊ុន EZECOM កំពុង​ផ្តល់ជូន​មធ្យោបាយ​បង់ប្រាក់​ជាច្រើន​រួមទាំងការ​បង់ប្រាក់​តាមរយៈ Visa/Master Card, UnionPay, Alipay, ACLEDA, CHIP MONG PAY,​ WeChat Pay, Pi Pay, Wing និង ABA PAY WAY។

​លោកស្រី Yuni Lee Heathcote បាន​បន្ថែម​ថា៖ «យើង​តែង​តែ​ផ្តល់ជូននូវ​សេវា និង​ដំណោះ​ស្រាយ​​ដ៏​ប្រសើរ​បំផុត​ទៅតាម​តម្រូវការ​របស់អតិថិជន។ គោលដៅចុងក្រោយ​​របស់​យើង​គឺ​ក្លាយ​ជា​ក្រុម​​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិតដ៏​ទុក​ចិត្ត​បំផុត​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ភាព​ងាយស្រួល​​បំផុត​ផង​ដែរ។

ការ​ផ្តល់​ជូន​​វិធី​​ចុះឈ្មោះ​និង​បង់ប្រាក់ដ៏​ទំនើប​បែប​នេះ​គឺ​ស្រប​​តាមកេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន EZECOM ដើម្បី​​​ផ្តល់ជូន​បទ​ពិសោធដ៏​ប្រសើរ​បំផុត​​ដល់អតិថិជននៅទូទាំង​ប្រទេស”។ ដើម្បី​ចុះឈ្មោះ​ពី​គេហដ្ឋាន​ដ៏កក់ក្តៅ​ផ្ទាល់​របស់​អ្នកសូមចូលទៅកាន់គេហទំព័រ: www.ezecom.com.kh

ក្រុមហ៊ុន EZECOM ត្រូវបាន​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​២០០៧ ហើយ​ចាប់​តាំង​ពីពេលនោះមក​បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈានមុខគេ​មួយ​ក្នុងប្រទេស​កម្ពុជា។ ក្រុមហ៊ុន EZECOM ផ្តល់​សេវា WIMX, VPN និង​ដំណោះស្រាយ​អ៊ីនធឺណិត និងទូរគមនាគមន៍​ផ្សេងៗ​ទៀត​ដល់​ក្រុមហ៊ុន និង​អតិថិជន​នៅទូទាំង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន EZECOM បាន​ទិញ​ក្រុមហ៊ុន​ខ្សែកាប្លិ៍អុបទិច Telcotech និង​បានពង្រីក​ខ្សែកាប្លិ៍នេះ​ទូទាំង​ប្រទេស។

ក្រុមហ៊ុន EZECOM ជា​ក្រុម​ហ៊ុនអ៊ីនធឺណិត​តែមួយ​គត់​ដែល​មាន​ប្រព័ន្ធ​ខ្សែកាប្លិ៍បាត​សមុទ្រ​ផ្ទាល់​ខ្លួន​ដំបូងគេនៅកម្ពុជា គឺបណ្តាញខ្សែកាប្លិ៍ម៉ាឡេស៊ី–កម្ពុជា–ថៃ (MCT) ដែល​លាត​សន្ធឹង​ប្រហែល ១.៣០០ គីឡូម៉ែត្រ។

បណ្តាញខ្សែកាប្លិ៍បាតសមុទ្រនេះ ធ្វើ​អោយ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ចំណុច​តភ្ជាប់​មួយ​ទៅ​កាន់​ទ្វីប​អាស៊ី​ទាំង​មូល​ និង​អាច​ឱ្យ​​ប្រទេស​កម្ពុជា​អាច​តភ្ជាប់​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​អាស៊ាន និងប្រទេសផ្សេងទៀតក្នុងពិភពលោកបានយ៉ាងងាយ ដោយ​​ឆ្លង​កាត់​តាម​ប្រទេស​ម៉ាឡេស៊ី។

ក្រុមហ៊ុន EZECOM ក៏​បាន​ចាប់​ដៃ​គូ​ផង​ដែរ​ជា​មួយ​ក្រុមហ៊ុន NXT Network ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ចែក​ចាយ​អ៊ីនធឺណិត​ខ្នាត​ធំ​ក្នុង​តំបន់​អាស៊ាន​ ដោយ​បាន​ប្រកាស​ភាព​ជាដៃ​គូយុទ្ធសាស្រ្ត​មួយ​ដើម្បី​រួម​គ្នា​ផ្តល់​សេវាកម្ម​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។ 

ក្នុង​ឆ្នាំ​ ២០១១ EZECOMបានក្លាយជា​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ដំបូងគេ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ ISO។ ក្រុមហ៊ុន​ក៏បាន​ឈ្នះ​ពាន​រង្វាន់ Best ISP Award រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ​គឺ​ឆ្នាំ​ ២០១១ និង​ឆ្នាំ​២០១២ បាន​ឈ្នះ​ពានរង្វាន់​ Cambodia ICT Awards (CICTA) និង​ទទួ​ល​បានពាន​រង្វាន់ Best ISP for Enterprise Award ក្នុង​​ឆ្នាំ​២០១៦ បាន​ឈ្នះ​ពាន​រង្វាន់ Best Employer Brand Award ក្នុង​ឆ្នាំ​២០១៧។

ក្នុង​ឆ្នាំ​ ២០២០ ថ្មីៗ​នេះ​ក្រុមហ៊ុន EZECOM ក៏ត្រូវ​បាន​ទទួលស្គាល់ថាជា​កន្លែង​ធ្វើការ​មានសុវត្ថិភាពសម្រាប់កុមារ (Child-Safe workplace) និង​ ​ប្រព័ន្ធ​គ្រប់​គ្រង​​​គុណភាព ISO 9001-2015 ពី​អង្គការ ISO ផង​ដែរ។

លើស​ពីនេះ​ទៀតក្រុមហ៊ុនEZECOMក៏​​ទទួល​បាន​ការ​ទទួលស្គាល់ថ្នាក់តំបន់ជាមួយ​នឹង​ពាន​រង្វាន់​ដ៏​មាន​កិត្យានុ​ភាពចំនួនពីរ គឺ​ពាន​រង្វាន់ Best Companies to Work For in Asia ក្នុងឆ្នាំ​២០២០ និង​ពាន​រង្វាន់ Asia's Best Employer Branding Award។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.ezecom.com.kh

អត្ថបទ៖ រក្សា

មតិយោបល់