• 2021-03-24 06:27:05
  • ព័ត៌មាន

បន្ទះឈីប M1 ធ្វើឱ្យ Intel នៅមិនសុខកំពុង​តាមចាប់ Apple មកវិញព្រោះ​ជាម៉ូយ​ដុំ

  • 2021-03-24 06:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​មិន​ចង់​បាត់បង់ Apple ដែល​អតិថិជនដ៏មានសក្កានុពល (ម៉ូយដុំ) ​ធ្វើ​ឲ្យ​ Intel ហាក់ដូច​ជា​កំពុង​អារម្មណ៍ខ្លាំង។ ប្រការ​នេះ​ក៏ព្រោះ​តែ​ Apple បញ្ចេញសាច់ដុំ​​របស់​ខ្លួន​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ កន្លង​ទៅ ​ដោយ​បាន​បង្ហាញ​ផលិតផល​ថ្មី​ខុស​ប្លែក​ពី​សព្វមួយ​​ដង​នោះ​គឺ​បន្ទះ​ឈីប​ Apple Silicon M1 ​ទាង​ដែល Intel ក៏​ជា​ក្រុមហ៊ុន​ជើង​ចាស់​ខ្លាំង​ខាង​ផលិត​បន្ទះឈីប​​​។

M1 គឺជាប្រព័ន្ធបន្ទះឈីបបំពាក់លើកុំព្យូទ័រ Mac លើកដំបូងហើយតទៅអនាគត M1 នេះ​នឹងចូល​ទៅ​ជំនួសបន្ទះឈីបរបស់ Intel ទាំងអស់ ដែលធ្លាប់ចាប់ដៃ​គ្នា​បំពាក់លើកុំព្យូទ័រ​ត្រកូល​ Mac អស់ជាច្រើនឆ្នាំកន្លងមក​ហើយ​។

ឆ្លើយតបចំពោះ​ដំណឹងមិនល្អ អំពី​អនាគត Apple អាច​នឹង​លែងប្រើឈីបរបស់​ Intel ស្រាប់​តែ​នាយកប្រតិបតិរបស់ intel លោក Pat Gelsinger បានបង្កើប​​ឲ្យ​ដឹង​ពី​ ឆន្ទៈរបស់ក្រុមហ៊ុនថានឹងតាមយកអតិថិជនសំខាន់មកវិញឲ្យ​បាន​សំដៅ​ដល់​ [Apple] ដោយផ្តល់​ជូន​នូវ​ជម្រើស​ផលិតបន្ទះឈីប M1 ជូន​ Apple បើក្រុមហ៊ុននេះសម្រេចចិត្តប្រើប្រាស់សេវាកម្មរបស់ Intel ពិតមែន។

គួររំឮក​ផងដែរ​ថា Apple ពឹងផ្អែកក្រុមហ៊ុនរបស់តៃវ៉ាន់ TSMC ដើម្បីផលិតបន្ទះឈីប A-series និង M1 ទាំងអស់ សម្រាប់បំពាក់លើ iPhone, iPad, Mac និងឧបករណ៍ផ្សេងទៀតរបស់ Apple ព្រោះតែ TSMC ជាអ្នកផ្គត់ផ្គង់តែមួយគត់របស់ Apple ដូច្នេះ Intel អាចជាក្រុមហ៊ុនមួយទៀតដែល Apple អាចនឹងចាប់ដៃជាមួយដើម្បីក្លាយជាភ្នាក់ងារផ្គត់ផ្គង់បន្ទះឈីបក្រៅពី TSMC ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់