• 2021-03-24 03:48:22
  • ព័ត៌មាន

ពិសេសណាស់! ប្រៃសណីយ៍​កម្ពុជា​ទទួល​មតិ​រិះគន់​ថែម​ទាំង​គ្រោង​ពង្រឹង​សេវាកម្ម​ឲ្យ​ល្អ​បំផុត​

  • 2021-03-24 03:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ គណនី​ហ្វេ៊សប៊ុក​ផ្លូវការ​ ប្រៃសណីយ៍កម្ពុជា បាន​បង្ហោះ​សារ​ទទួល​នូវ​មតិរិះគន់​ពីសារធារណជន​​លើ​បញ្ហា​ខ្វះ​ចន្លោះ​កន្លង​មក។ ក្នុង​សារ​ខ្លីនោះបាន​សារភាព​និង​អរគុណ​ដល់​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា៖ "សូមអរគុណដល់សាធារណជន! ចាប់អារម្មណ៍ចំពោះប្រៃសណីយ៍កម្ពុជា ដែលបានបង្ហោះក្នុងខ្លឹមសារអត្ថបទសាធារណៈ កន្លងមក! យើងខ្ញុំរីករាយទទួលមតិស្ថាបនា"

ប្រៃសណីយ៍កម្ពុជា ក៏​បាន​បន្ថែម​ទៀត​ថា ប្រៃសណីយ៍កម្ពុជា ប្រៀបដូចជា ច្រកអន្តរជាតិ ជាផែស្ងួត ផ្តល់សេវាជូនអតិថិជនជាសាធារណៈ ដាក់ផ្ញើបញ្ញើទំនិញ ឬទទួលទំនិញជាលក្ខណៈបុគ្គលផ្ទាល់របស់ប្រជាពលរដ្ឋ ហើយរាល់បញ្ញើនាំចេញ/នាំចូល ត្រូវជាកម្មវត្ថុនៃការត្រួតពិនិត្យ ដោយស្ថាប័នគយប្រចាំប្រៃសណីយ៍កម្ពុជា ។

ភាគីខាង​ប្រៃសណីយ៍កម្ពុជា ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​តួនាទីរបស់​ខ្លួន​ផង​ដែ​មាន ៥ ចំណុច​ដូចជា៖

ការ​លើក​ឡើង​នេះ​បន្ទាប់ពី​មាន​ការ​រិះគន់​ជា​សាធារណៈ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Cambodia and phnom penh skyline ដោយ​សរសេររៀបរាប់​ ​ពី ៣ ចំណុច​ខ្វះ​ខាត​មាន​ដូច​ជា៖

អត្ថបទ៖ រក្សា

មតិយោបល់