• 2021-03-22 08:26:33
  • ព័ត៌មាន

iPhone សាក​ថ្មយឺតគើមៗត្រូវ​ OnePlus ឌឺដង​ផ្លែផ្កា​ថា​ឲ្យ​​ថត​វីដេអូ​ទៀត​!

  • 2021-03-22 08:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​គណនី​យូធូប​ផ្លូវការ OnePlus បាន​បង្ហោះ​នូវ​វីដេអូ​បង្ហាញ​ពី​តំរុយ​ត្រៀម​បញ្ចេញ​ One Plus 9 Pro ​ជា​អាវុធ​ដើម​ឆ្នាំ ២០២១ ​​សម្រាប់​ចូល​មក​ប្រឡូក​ក្នុង​ពិភពស្មាតហ្វូនទល់​នឹង​ក្រុមហ៊ុន​ដទៃ​ទៀត​។ ​វីដេអូ​មួយ​នោះ​បង្ហាញ​ពី​សមត្ថភាព​សាក​ភ្លើង​លឿន​រហ័ស​របស់ OnePlus ​យក​មក​ធៀប​នឹង​ល្បឿន​សាក​ភ្លើង​ជាមួយ​ iPhone ​។

​វីដេអូ​ខ្លី​មិន​ដល់​១នាទី​ខាងក្រោម​នេះ OnePlus ​ចង់​បញ្ចេញ​សាច់ដុំ​លើ​របក​គំហើញ​បច្ចេកវិទ្យា Warp Charge ​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​​មាន​សមត្ថភាព​អាច​បំពេញ​ថ្ម​ទំហំ​ធំ​ក្នុង​ថេរវេលា 43.07 វិនាទី​(ជាង៤០នាទី) ​ពេញ ១០០% ខណៈ​ដែល Another Phone ​តំណាង​ឲ្យ iPhone ​បាន​ត្រឹម​តែ ៧២% ។

រូបតំណាង

​ការ​ប្រៀប​ធៀប​នេះ​គឺ OnePlus ​ប្រើ​បច្ចេកវិទ្យា Wireless Charging [ឥត​​ប្រើ​ខ្សែ] ​រីឯ iPhone ​ដោត​ខ្សែធម្មតា​។ ​សរុប​មក​ OnePlus មានចេតនា​ឌឺដង​ Apple លើ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​។

នៅ​ថ្ងៃ​ទី ២៣ ​ខែមីនា​ស្អែក​នេះ​ដែល​ជា​ពិធី​ប្រកាស​ចេញ OnePlus 9 Pro ​ក្រុមហ៊ុន OnePlus ​អាច​នឹង​បញ្ចេញ​ឆ្នាំង​សាក​ 45W ឬ 50 W​ ​ល្បឿន​លឿន​មែន​ទែន ​តែ​មិន​ប្រាកដ​ថាដាក់​ឲ្យក្នុង​ប្រអប់​​ឬ​ត្រូវ​ទិញ​ថែម​ខាងក្រៅ សូម​រង់ចាំ​តាម​ដាន​ភាគ​បន្ត៕

សូម​​ទស្សនា​វីដេអូខាងក្រោម៖

លទ្ធផល

អត្ថបទ៖ រក្សា

មតិយោបល់