• 2021-03-22 02:16:11
  • ព័ត៌មាន

Lexus ចេញឡាន Sedan ឆ្នាំ២០២២ ថ្មី កម្លាំងជិត ៥០០សេះ

  • 2021-03-22 02:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lexus ទើបតែបានប្រកាសចេញរថយន្ត IS 500 F Sport Performance កាលពីខែមុន ហើយឥឡូវនេះពួកគេក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត ហៅថា IS 500 Launch Edition។

រថយន្ត Lexus IS 500 Launch Edition ឆ្នាំ២០២២ នេះ នឹងមានលក់ផ្តាច់មុខតែនៅអាមេរិកខាងជើងប៉ុណ្ណោះ ដោយមានទឹកថ្នាំពណ៌ប្រផេះរលោង ជាមួយបំពាក់យ៉ាន់ Forged Alloy ពណ៌ខ្មៅក្រើម ទំហំ ១៩អ៊ីញ ដែលផលិតដោយក្រុមហ៊ុន BBS មានទម្ងន់ស្រាលជាងយ៉ាន់បំពាក់លើ IS F Sport ១,៨គីឡូក្រាមក្នុងមួយគ្រាប់។

ការផ្លាស់ប្តូរធំបំផុតគឺនៅក្នុងកាប៊ីន ដោយវាមានបំពាក់ពូកស្បែក ២ ពណ៌ ខ្មៅលាយប្រផេះ ព្រមទាំងការបន្ថែមឡូហ្គូ និងដៃចង្កូតស្រោបស្បែកមានមុខងារកម្តៅទៀតផង។ បន្ថែមពីនេះ វាក៏មានលោតវីដេអូចលនាថ្មី នៅពេលចុចបញ្ឆេះម៉ាស៊ីនផងដែរ។

រថយន្ត Lexus IS 500 Launch Edition បំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧២សេះ មានកម្លាំងរមួល ៥៣៦ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ អនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។

សូមបញ្ជាក់ថា វានឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ខណៈតម្លៃនឹងត្រូវប្រកាសនៅពេលជិតចេញលក់ជាផ្លូវការ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់