• 2021-03-22 02:02:36
  • ព័ត៌មាន

ព្រោះបច្ចេកវិទ្យានេះសោះ ទើបអ្នកវិទ្យាសាស្ត្រផលិតវ៉ាក់សាំងកូវីដ១៩បានលឿនបំផុត

  • 2021-03-22 02:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ដើម្បី​ផលិត​វ៉ាក់សាំង​ថ្មី​មួយ​បាន គឺ​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ក្នុង​ការ​ស្រាវជ្រាវ និង​ធ្វើ​តេស្ត​មើល​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​នោះ។ យ៉ាងណា​ក្ដី​ក្រុមហ៊ុនអាមេរិចពីរ​គឺ​ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer អាច​ផលិត​វ៉ាក់សាំង​កូវីដ​១៩ បាន​ក្នុង​ពេល​ដ៏​ខ្លី ដោយ​សារ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា messenger RNA ឬហៅ​ដោយ​ខ្លី​ថា​ mRNA។

ជាទូទៅការផលិតវ៉ាក់សាំង គឺត្រូឲ្យវ៉ាក់សាំងនោះមានផ្ទុកមេរោគប្រភេទខ្សោយ ឬមេរោគអសកម្ម ដោយ​ត្រូវ​ចាក់បញ្ចូលក្នុងរាងកាយ ដើម្បី​បង្ខំ​ឲ្យ​រាងកាយមនុស្ស​ផលិត​នូវអង្គបដិបក្ខ​សម្រាប់​កម្ចាត់​មេរោគនោះ។

ប៉ុន្ដែចំពោះវ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer ដែល​ផលិត​ដោយ​បច្ចេកវិទ្យា mRNA វិញគឺមិនទាមទារ​ឲ្យ​មាន​ផ្ទុក​វីរុស​កូរ៉ូណានោះទេ គឺអ្នកវិទ្យាសាស្ត្របង្កើតជារូបធាតុហ្សែន ដែល​អាច​បញ្ជា​ឲ្យ​ខ្លួន​ប្រាណ​មនុស្ស​​ផលិត​នូវអង្គបដិបក្ខដែលអាច​សម្គាល់ និង​កម្ចាត់វីរុសកូរ៉ូណាបាន។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា mRNA គឺត្រូវបានស្រាវជ្រាវអស់រយៈពេលជាង ៣០ឆ្នាំ មកហើយ៕

ប្រភព៖ VOA News ប្រែសម្រួល៖ កុសល

មតិយោបល់