• 2021-03-19 08:06:31
  • ព័ត៌មាន

​ចុច​តែ ​២-៣​ ប៉ក់​​​លើ App! ​ចង់​ទិញ​បន្លែ​ស្រស់ឬសាច់​ស្រស់​មាន​ទាំង​អស់​

  • 2021-03-19 08:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​ឈ្មោះ​ថា​ "វីងម៉ល(WingMall)" ​គឺ​ជា​ទីផ្សារ​អេឡិចត្រូនិច​ដ៏​ទំនើប​និង​ពេញនិយម​នៅ​កម្ពុជា។ ​ក្នុង​នោះ​មាន​​ហាង​លក់​គ្រឿង​ទេស បន្លែស្រស់ សាច់ស្រស់ ​និង​ផ្លែឈើ​ស្រស់​ជា​ច្រើន​កន្លែង​នៅ​ភ្នំពេញ​​បាន​រួម​គ្នា​ដាក់​លក់​ផលិតផល​ល្អ​ៗ​​របស់​ពួកគេ​នៅ​លើ​កម្មវិធី​ដ៏​ទំនើប​មួយ​នេះ​។

អ្នកប្រើ​កំពុង​បញ្ជាទិញបន្លែស្រស់​​លើកម្មវិធី WingMall

​ហាង Alliment, Strokesy, Kiwi Mart, Fairplus និងហាងល្បីៗជាច្រើនផ្សេងទៀតសុទ្ធ​តែ​នៅ​លើ​កម្មវិធី វីងម៉ល(WingMall) ដើម្បីជួយសម្រួលនិងកាត់បន្ថយហានិភ័យដល់អតិថិជនពីជំងឺកូវីដ១៩ ឥឡូវនេះ អ្នក​អាច​ធ្វើការ​បញ្ជា​ទិញ​កសិផល សាច់ ត្រី បន្លែ គ្រឿងទេស ម្ហូបអាហារ ភេសជ្ជៈ​និង​ផលិតផល​ជា​ច្រើន​​ ស្ទើរ​តែ​រាប់​មិន​អស់​។​

មុខងារបញ្ជាទិញសាច់​លើ​កម្មវិធី WingMall

​​ជាមួយនិង​កម្មវិធីស្មាតហ្វូនវីង​(Wing Money App) ​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់មុខងារ “វីងម៉ល” (WingMall) អ្នក​នឹង​អាច​បញ្ជា​ទិញ​ផលិតផលជាច្រើន ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ រហូតដល់ ១០គីឡូម៉ែត្រ​ក្នុង​រាជធានី​ភ្នំពេញ និង​មាន​ឱកាស​ឈ្នះរង្វាន់ ជាច្រើន​និង​រីករាយជាមួយការសន្សំពិន្ទុ Wingpoint ដើម្បីប្តូរយក​រង្វាន់​ជា​ច្រើន​ផងដែរ។

​សម្រាប់​អតិថិជន​របស់​វីង​រូប​ណា​សន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ នឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទដៃ iPhone 12 Pro មួយគ្រឿង។ ​ចំណែក​អ្នក​សន្សំ​បាន ៥០០០ ពិន្ទុក្នុងមួយខែក៏នឹង​មានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿង​ថ្មី​សន្លាង​ថែម​ទៀតផង។

សូម​រក្សាសុវត្ថិភាព និងចំណាយពេលដ៏ផ្អែមល្ហែមជាមួយគ្រួសារជាទីស្រលាញ់​របស់​អ្នក​ដោយ​ពុំ​ចាំ​បាច់​ចេញ​ពី​ផ្ទះ​គ្រាន់​តែ​បញ្ជា​ទិញ​គ្រឿង​ទេស​និង​ម្ហូបអាហារ​ពី ​WingMall ដឹក​ដល់​ជណ្តើរ​ផ្ទះ​តែ​ម្ដង៕

អត្ថបទ៖ រក្សា

មតិយោបល់