• 2021-03-19 03:14:09
  • ព័ត៌មាន

តែ​ហ៊ានបំពាន​ច្បាប់​ថ្មី Facebook ច្រើន​ដង​សូម្បី​ Create Group ថ្មីក៏​អត់​ឲ្យ​ដែរ

  • 2021-03-19 03:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Facebook បាន​បញ្ចេញ​ឲ្យ​ដឹង​ពី ច្បាប់​ថ្មី​របស់​ខ្លួន​​នឹងបន្ថែម​​ការ​ផាកពិន័យទៅលើសមាជិករូប​ណា ដែលប្រព្រឹត្តិ​ខុសពីគោលការណ៍ថ្មី​ Group អាច​នឹង​ឈានបិទ​ចោល​ទាំង​ស្រុង​។

គម្រោង​ការ​ខាង​លើ​របស់ Facebook ​គឺ​ជាផែន​ការ​ផ្តោត​ខ្លាំង​​ទៅលើ Group ឬក៏សមាជិក Group ដូចជា៖ ផាកពិន័យដល់អ្នកប្រើប្រាស់បំពានគោលការណ៍ច្បាប់ និង​កាត់បន្ថយលើការផ្សព្វផ្សាយក្នុង​ Group មួយ​ណាទាក់ទងទៅនឹងរឿង​នយោបាយជាដើម។

ចំពោះ​​ការផាកពិន័យសមាជិក Group រូប​ណា​តែងតែបំពានជារឿយៗ Facebook មាន​សិទ្ធ​បិទ ឬ ហាមឃាត់សមាជិក Group ទាំងនោះជាបណ្ដោះអាសន្នមិនឲ្យធ្វើការបង្ហោះ ឬ Comment នៅក្នុង Group រយៈពេល ៧ ថ្ងៃដល់​៣០ថ្ងៃ (១ខែ) អាស្រ័យលើករណីធ្ងន់ឬស្រាលដែលពួក​គេ​បំពាន ដែលមិនបានគោរពតាមគោលកាណ៍ថ្មី។

លើស​ពី​នេះ​ទៀត អ្នកដែលធ្វើខុសច្រើនដងអាចនឹងមិនអនុញ្ញាតឲ្យ Join, Invite ឬ Create Group ថ្មីទៀតបាននោះទេ។

.សូមចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបតំណាង

​Group ណាមួយដែលរកឃើញថាមានការបំពានច្បាប់ ក៏នឹងត្រូវបានកត់សម្គាល់ ដោយព្រមានទុកមុននៅពេលមានសមាជិកថ្មីណា​ចង់ចូលរួម។ Group ទាំងនោះ ក៏អាចនឹងត្រូវបាន កាត់បន្ថយការផ្សព្វផ្សាយ នៅលើ News Feed ផងដែរ។

Facebook នឹងបញ្ជាក់ប្រាប់ថា Group នោះបានបំពានគោលការណ៍ និងណែនាំឲ្យធ្វើការ Review ដើម្បីចូលរួមជាមុនសិន។ កន្លងមកមាន Group មួយចំនួនព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតច្រើនពេក ជាពិសេសករណី​ថ្មីៗ​ការចែកចាយព័ត៌មានមិនពិតអំពីបញ្ហាកូវីដ-១៩ បង្កឲ្យមានភាពចលាចល ក៏ជាហេតុផលបណ្ដាលឲ្យ Facebook បង្កើតច្បាប់ពិន័យថ្មីនេះ។ ចំពោះ​កាលបរិច្ឆេទ​អនុវត្ត​អាច​នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ​៕​

នាយកប្រតិបត្តិលោក Mark Zuckerberg | រូបថត៖ AFP

ប្រភព៖ theverge ប្រែ​សម្រួល៖ រក្សា

មតិយោបល់