/inter17/6054062fed6cd_1616119320_medium.jpg)
- 2021-03-19 02:10:46
- ហាងឆេងផលិតផល
Honda MSX GROM ឆ្នាំ២០២១ តម្លៃសល់ប៉ុន្មានពេលនេះ?
- 2021-03-19 02:10:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda MSX GROM ឆ្នាំ២០២១ តម្លៃសល់ប៉ុន្មានពេលនេះ?
ចន្លោះមិនឃើញ
ម៉ូតូ Honda MSX បានបង្ហាញវត្តមានអស់រយ:ពេល ៨ឆ្នាំមកហើយជាមួយការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យ។ សម្រាប់ស៊េរីឆ្នាំ ២០២១ Honda បានបញ្ចេញប្រភេទ MSX GROM ដែលរចនាបែប Slip-On ទម្ងន់ស្រាលដែលបំពាក់លើម៉ូតូប្រភេទ Sport Naked។ កុងទ័រ FULL LCD DIGITAL បង្ហាញភាពលំអិតគ្រប់តួនាទី។
Honda MSX GROM មានបំពាក់បំពង់ស៊ីម៉ាំងថ្មី! Manual Hand Clutch កម្លាំងរឹតតែខ្លាំង។ ដែលកំពុងមានទីផ្សារច្រើនគួរសមពីយុវវ័យនៅខ្មែរ។ MSX GROM មានកាំបន្ទះទំហំ 12 អ៊ីញ ជាមួយសំបកបន្ទារធំ គ្មានពោះវៀន។ ការរចនាផ្នែកចំហៀងថ្មី Bold On and Washer,ចង្កៀងមុខ OCTAGON។
MSX GROM ស៊េរីឆ្នាំ២០២១ មានជម្រើស ៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ក្រហម ពណ៌ខៀវ និង ពណ៌ខ្មៅ សក្ដិសមឥតខ្ចោះ។ បច្ចុប្បន្ន Honda MSX GROM ឆ្នាំ ២០២១ កំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា ដែលមានតម្លៃប្រមាណជា ២ ៥០០ដុល្លារ (តម្លៃនេះអាចខុសគ្នាតិចតួចនៅតាមហាង)។
ម៉ាស៊ីនកម្លាំង ១២៥សេសេរបស់ MSX GROM អាចរំភាយកំដៅដោយខ្យល់ (Air-Cooled) ជាមួយប្រព័ន្ធប៊ិក (PGM-FI) ចំហេះសព្វ ផ្ដល់នូវសមត្ថភាពខ្លាំង។ ប្រព័ន្ធបញ្ជូនលេខរហូតដល់៥តង់ បន្ថែមសមត្ថភាពជំរុញកម្លាំងទ្វេ ធ្វើឲ្យការបើកបរកាន់តែរំជើបរំជួល៕