• 2021-03-18 08:49:52
  • ព័ត៌មាន

ROG Phone 5 តេស្ត​ត្រឹមដៃផ្ទាល់លទ្ធផលទឹកភ្នែកបាត់ហើយ មិនទាន់តេស្ត​ទម្លាក់ខ្ពស់​ផង(មានវីដេអូ)

  • 2021-03-18 08:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះស្មាតហ្វូន ROG Phone 5 របស់​ក្រុមហ៊ុន Asus ទើបប្រកាសចេញ។ រំលង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ត្រូវបានប្រភព JerryRigEverything យកមកតេស្ត​ធ្វើ​វីដេអូ​ស្ដែង​តែ​ម្ដង។

យូធូប JerryRigEverything គឺ​ជាឆាណែល​ល្បី​ជាង​គេ​មួយ​តែង​តែ​យក​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​គ្រប់​ក្រុមហ៊ុន​ឲ្យ​មក​បញ្ចេញ​សមត្ថភាព​ជាមួយ​មុខ​កាំបិត ឬ​ដៃកស្រួចដើម្បី​ដឹងពីគុណភាព និងភាពធន់របស់វាដល់កម្រិតណា។

ជាលទ្ធផល ROG Phone 5 ហាក់មិនអាចស៊ូបានច្រើននោះទេ ត្រឹម​តែ​តេស្ត​សាកល្បង​ធម្មតា​ទាំង​មិនទាន់ឈានដល់ការទម្លាក់ពីទីខ្ពស់ ឬទង្គិចនឹងអ្វីធ្ងន់ៗផងគ្រាន់​តែ​កម្លាំងសង្កត់ពីដៃក៏​ធ្វើឱ្យខ្នងកញ្ចក់របស់វាស្រាំ ឯ​តួខ្លួនកោង ហើយ​បាក់ភ្លាមៗ​។ ងាកទៅទៅតួខ្លួនអាលុយមីញ៉ូមរបស់វាវិញក៏មិនអាច​ស៊ូនឹងមុខកាំបិត និងដៃកស្រួចដែរ។

ដូចនេះដើម្បីលម្អិតពីគុណភាពក៏ដូចជាភាពធន់មួយចំនួនផ្សេង​ទៀត​ដែល​យើង​រៀប​រាប់​មិន​ទាន់​អស់​អ្នកក៏​អាចទស្សនានៅខាងក្រោមនេះបាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់