- 2021-03-18 06:53:31
- ព័ត៌មាន
គួរឲ្យស្រលាញ់! ចេះសរសេរកូដបង្កើតកម្មវិធីដល់ទៅ ៧ ល្បីដល់ Apple ផ្តល់អាហារូបករណ៍
- 2021-03-18 06:53:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្រលាញ់! ចេះសរសេរកូដបង្កើតកម្មវិធីដល់ទៅ ៧ ល្បីដល់ Apple ផ្តល់អាហារូបករណ៍
ចន្លោះមិនឃើញ
កុមារាម្នាក់មានឈ្មោះថា Yuma Soerianto មកពីប្រទេសអូស្ត្រាលី ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនដោយសារភាពឆ្លាតវៃរបស់គេលើវិស័យបច្ចេកវិទ្យា។
ក្មេងប្រុសវ័យ ១១ ឆ្នាំមុខគួរឲ្យស្រលាញ់រូបនេះអាចបង្កើតកម្មវិធីជាច្រើនរួមនឹងហ្គេមដាក់ឲ្យទាញយកលើ App Store បានដល់ទៅ ៧ (App) ហើយ។
សរសេរកូដតាំងពីអាយុ ៦ ឆ្នាំ
បោះជំហានសិក្សាពីការសរសេរកូដតាំងពីអាយុ ៦ ឆ្នាំ ដោយក្មេងប្រុសរស់នៅទីក្រុងស៊ីដនីរូបនេះបានបញ្ជាក់ថា៖ "ពីមុនពេលចេញពីសាលា ទៅដល់ផ្ទះខ្ញុំរមែងមើលទូរទស្សន៍ ប៉ុន្តែខ្ញុំមិនចូលចិត្តមើលការផ្សាយឡើងវិញនោះទេ ដោយភាពធុញទ្រាន់ ខ្ញុំក៏ប្តូរគំនិតមកធ្វើអ្វីផ្សេងក្រៅពីមើលទូរទស្សន៍នេះវិញ"។
តាមប្រភពពី CNET បានឲ្យដឹងទៀតថាឪពុករបស់ Yuma បានបង្រៀនរូបគេតាមរយៈហ្គេមអនឡាញនៅលើអ៊ីនធឺណិត ជាមួយនឹងមេរៀនការបង្កើតគេហទំព័រផ្ទាល់ខ្លួន។ ចាប់តាំងពីពេលនោះមក គេក៏ចេះបង្កើតហ្គេមតូចៗដំណើរការលើ Browser ជាមួយនិងការធ្វើប័ណ្ណជូនពរថ្ងៃខួបកំណើត ដល់ថ្នាក់ហៅមិត្តភ័ក្ដិឲ្យមកលេងដើម្បីឈ្នះចូលវគ្គទទួលពាក្យជូនពរពី Yuma។
ចូលដល់វ័យ ៨ ឆ្នាំ
ឈានចូលដល់វ័យ ៨ ឆ្នាំ កាលពី ២០១៥ ឪពុកបន្ថាត៖ "គាត់រមែងងើបពីដំណេកមុនខ្ញុំនិងប្រពន្ធរបស់ខ្ញុំ ហើយតែងតែឃើញគាត់មើលមេរៀនដោយខ្លួនឯងរៀងរាល់ព្រឹក នេះជាអ្វីដែលសបង្ហាញពីទំហំចិត្តដែលគាត់ចង់សិក្សាពីកូដ។"
ក្នុងចំណោមកម្មវិធីទាំង ៧ មួយប្រភេទចុងក្រោយនេះទាក់ទងនឹងបច្ចេកវិទ្យា AR ដោយចំណាយពេល ៣ ខែ ឲ្យឈ្មោះ Let's Stack AR ដែលបើកឲ្យអ្នកលេងចូលរួមបេសកកម្មជួយសង្គ្រោះសត្វទា, បើកយានអវកាស UFO និងរៀបប្លុក។
ឯកម្មវិធីមួយផ្សេងទៀតឲ្យឈ្មោះ Weather Duck អនុញ្ញាតឲ្យអ្នកមានសត្វទាប្រាប់ថាថ្ងៃនេះគួរស្លៀកពាក់អ្វីសម្របទៅនឹងអាកាសធាតុ ហើយកម្មវិធី Hunger Button ដែលផ្តល់យោបល់ពីភោជនីយដ្ឋានដែលនៅជិតលោកអ្នកបំផុត ជៀសវាងការសម្រេចចិត្តមិនត្រឹមត្រូវ។
ជាប់អាហារូបករណ៍ចូលរួមព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple
ជាមួយនឹងភាពឆ្លាតវៃរបស់កុមារា Yuma រូបគេក៏ធ្លាប់ទទួលបាននូវអាហារូបករណ៍ឲ្យចូលរួមព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple កាលពីឆ្នាំ ២០១៨ ផងដែរ។ គ្រានោះសូម្បីតែលោកចាប់អារម្មណ៍រូបគេ ព្រោះតូចជាងគេក្នុងចំណោម developer ផ្សេងៗ Yuma ក៏មានឳកាសឡើងធ្វើវាគ្មិន (Speaker) ជាមួយមនុស្សពូកែៗដទៃក្នុងពិធីបើកថែមទាំងផង ពិតជាអស្ចារ្យខ្លាំងណាស់។
Yuma បានបន្ថែមថា៖ "ពេលខ្ញុំកំពុងដើរតែម្នាក់ឯងក្នុងព្រឹត្តិការណ៍ដ៏ធំក៏ស្រាប់តែជួបលោក Tim Cook ជា CEO របស់ Apple ពេលនោះខ្ញុំក៏បង្ហាញកម្មវិធីរបស់ខ្ញុំបានបង្កើតជូនទៅគាត់មើល។"
ឪពុករបស់ Yuma លោក Hendri បាននិយាយថា៖ "ខ្ញុំសង្ឃឹម ១០ ឆ្នាំទៅមុខ គាត់នឹងសម្រេចក្តីស្រមៃក្នុងការផ្លាស់ប្តូរពិភពលោកតាមរយៈបច្ចេកវិទ្យា ប៉ុន្តែពេលនេះ Yuma ត្រឹមវ័យ ១១ ឆ្នាំ ហើយទៅថ្ងៃខាងមុខគាត់ចង់ក្លាយជាអវកាសយានិក"៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖