- 2021-03-17 04:15:51
- ព័ត៌មាន
នៅខ្មែរយើងហ្នឹង! ទូរសព្ទលំដាប់អភិជន Vertu លក់តែ ៥០ ដុល្លារប៉ុណ្ណោះ
- 2021-03-17 04:15:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅខ្មែរយើងហ្នឹង! ទូរសព្ទលំដាប់អភិជន Vertu លក់តែ ៥០ ដុល្លារប៉ុណ្ណោះ
ចន្លោះមិនឃើញ
ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា ទូរសព្ទ Vertu ជាទូរសព្ទប្រណិតផលិតមកសម្រាប់ត្រកូលអភិជន។ វាមានតម្លៃពិតប្រាកដដល់ទៅជាងម៉ឺនដុល្លារឯណោះ សូម្បីតែប្រភេទមួយទឹកៗដែលធ្លាប់ប្រើរួចម្ដងហើយក៏នៅតែថ្លៃកប់ក្តោងដែរ មានម៉ូឌែលមួយចំនួនថ្លៃបំផុតលើលោកថែមទៀតផង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្រាប់តែប្រទៈឃើញគេដាក់លក់អនឡាញទូរសព្ទ Vertu តម្លៃជាង ៥០ ដុល្លារបានធ្វើឲ្យមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook នៅកម្ពុជា ចែកចាយបន្តគ្នាជាច្រើនពាន់នាក់ រួមនឹងភាពងឿងឆ្ងល់ ហេតុអ្វីក៏វាមានតម្លៃទាបដល់ថ្នាក់នេះ?
តាមរយៈក្រុមការងារ Sabay បានសាកសួរអ្នកលក់ដែលបានបង្ហោះប្រកូកប្រកាសលក់នោះ បានឲ្យដឹងថា៖ "ទូរសព្ទ Vertu ដែលហាងដាក់យកលក់នេះនាំពីហុងកុង។ និយាយពីគុណភាពវិញ ល្មមអាចប្រើប្រាស់បាន។"
នៅពេល Sabay សួរបញ្ជាក់ថាតើវាជាផលិតផលដើមចេញពីរោងចក្រ? អ្នកលក់ដដែលរូបនេះមិនបានផ្តល់ព័ត៌មានអីបញ្ជាក់ច្រើនទេ។
ជម្រាបជូនដែរថា មកទល់ពេលនេះវាលែងមានលក់ទៅហើយបើអ្នកចាប់អារម្មណ៍ចង់ទិញប្រើប្រាស់ក៏គ្មានស្ដុកដែរ៕
សូមទស្សនារូបភាពខាងក្រោម៖