• 2021-03-17 04:43:55
  • ព័ត៌មាន

Apple និង Samsung ប្រើ 5G ស្ងាត់ៗ ពេលនេះ Huawei ចាប់ផ្ដើមទារលុយហើយ

  • 2021-03-17 04:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតស្មាតហ្វូន Huawei និងជា​អ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ 5G ដាក់​គម្រោង​ការ​ថ្មីដោយ​ចាប់ផ្តើមគិតថ្លៃ ពី​ក្រុមហ៊ុន Apple និង Samsung នូវតម្លៃដ៏សមរម្យ សម្រាប់ការចូលប្រើប្រាស់ប្រព័ន្ធទិន្នន័យ (Database) នៃប៉ាតង់ 5G របស់ខ្លួន នេះបើយោងទៅតាមសារព័ត៌មាន Bloomberg។

ប្រធានផ្នែកច្បាប់លោក Song Liuping បានសន្យាថាក្រុមហ៊ុននឹងគិតអត្រាតម្លៃទាបជាងគូប្រជែង Qualcomm, Nokia និង Ericsson ដោយយកតម្លៃត្រឹមតែ ២៥០ ដុល្លារប៉ុណ្ណោះចំពោះស្មាតហ្វូនមួយគ្រឿង។

Huawei អាចនឹងទទួលបានទឹកប្រាក់ប្រមាណជា​ ១,២ ទៅ ១,៣ ពាន់លានដុល្លារពីប៉ាតង់និងអាជ្ញាប័ណ្ណដែលចេញពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១ ក្នុងនាមជាអ្នកផ្តល់ឧបករណ៍បណ្តាញឈានមុខគេ 5G ។

ចំពោះបញ្ហាទាំងនេះ ត្បិតថាមានការស្នើទឹកប្រាក់តិចតួចពី Huawei តែ​គេរំពឹងទុកថាទំនាស់នេះអាចនឹងមិនបន្តជម្លោះវែងឆ្ងាយនោះទេ។ Apple និង Samsung អាចនឹងចុះកិច្ចព្រមព្រៀងស្ងាត់ក្នុងករណីនេះជាមួយនឹង Huawei។

ក្រុមហ៊ុនចិនធំ​ជាង​គេ​ដដែល​នេះ ក៏បានអះអាងបន្ថែមថា ទោះបីអាមេរិចការដាក់ទណ្ឌកម្មពាណិជ្ជកម្មមិនឱ្យខ្លួនធ្វើអាជីវកម្មជាមួយក៏ពិតមែន ប៉ុន្ដែការប្រមូលកម្រៃពីប៉ាតង់របស់ 5G មិនមែនជាងរឿងត្រូវបញ្ឈប់នោះទេ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់