• 2021-03-16 07:09:53
  • ព័ត៌មាន

SUV ថ្មីរបស់ Mercedes-Benz ជិះ១០០គ.ម ស៊ីប្រេង១លីត្រ ចេញលក់នៅថៃ

  • 2021-03-16 07:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mercedes-Benz GLE 350 de 4Matic បានចេញលក់ជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយវាជាប្រភេទ SUV ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ហើយផលិតនៅក្នុងប្រទេសនេះផ្ទាល់ ជាមួយនឹងតម្លៃ ៤ ៦៩៩ ០០០បាត ឬប្រហែល ១៥២ ៨០០ដុល្លារ។

រថយន្ត Mercedes-Benz GLE 350 de 4Matic បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងអាគុយទំហំ ៣១,២គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុប ៣១៥សេះ ហើយប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។

SUV ទម្ងន់ ២ ៥៨០គីឡូក្រាមនេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលប្រើថាមពលអគ្គិសនីសុទ្ធ។

ដោយសារតែវាជារថយន្តប្រភេទ Plug-in Hybrid ដូច្នេះវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ដោយចំណាយពេល ១២ម៉ោង (សាកនៅផ្ទះ) ហើយមានកម្រិតស៊ីប្រេងត្រឹមតែ ១,១លីត្រប៉ុណ្ណោះក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់