- 2021-03-16 07:45:32
- ព័ត៌មាន
លោក ញាន ផល្លឹក ផលិតម៉ូតូអគ្គិសនីអង្គរដំបូងឆ្នាំ២០១៥ ប្រើពេលជាង ៥ខែទើបបាន ១គ្រឿង
- 2021-03-16 07:45:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញាន ផល្លឹក ផលិតម៉ូតូអគ្គិសនីអង្គរដំបូងឆ្នាំ២០១៥ ប្រើពេលជាង ៥ខែទើបបាន ១គ្រឿង
ចន្លោះមិនឃើញ
លោក ញាន ផល្លឹក អ្នកបង្កើតរថយន្តអង្គរ ម៉ូតូ និងកង់ អគ្គិសនីដំបូងនៅកម្ពុជាបានបង្ហាញសាររៀបរាប់ពីការបង្កើតម៉ូតូអគ្គិសនីអង្គរកាលពីឆ្នាំ២០១៥ នៅលើហ្វេសបុករបស់លោកថា «ថ្ងៃទី ១៥/៣/២០២១ ខ្ញុំសូមបង្ហាញវីដេអូឯកសារខ្លីអំពីរការសាកល្បងធ្វេីម៉ូតូអាគុយលើកដំបូងនិងជាចម្លើយសំរាប់ប្អូនៗ ក្មួយៗគាត់ឆ្ងល់ចង់ដឹងជាច្រើន»។
លោកបន្តថា «ខ្ញុំជាមនុស្សឆ្ងល់ច្រើន ចូលចិត្តកែឆ្នៃរបស់ប្លែកៗឲខុសពីរគេ។ ចំពោះម៉ូតូអង្គរមួយគ្រឿងនេះធ្វើហើយមិនដឹងដាក់ឈ្មោះអ្វីឲសមនឹងរូបរៀងខុសគេ។ម៉ូតូ អង្គរ ២០១៥ ប្រើថាមពលអគ្គិសនីចាប់ផ្តើមធ្វើថ្ងៃទី ១៣ មិនា ឆ្នាំ ២០១៤ ធ្វើហើយថ្ងៃទី ២៩ សីហា ឆ្នាំ ២០១៤»។
យាន្តជំនិះដែលលោក ធ្លាប់ធ្វើសាកល្បងកន្លងមកមានដូចជា៖
១) កង់អាគុយ,
២) ម៉ូតូកង់មួយប្រើអាគុយ
៣) ម៉ូតូកង់ពីរប្រើអាគុយ
៤) ម៉ូតូកង់បីប្រសូឡាសុទ្ធ ១០០% រត់រហូតឲ្យតែមានពន្លឺថ្ងៃ
៥) ម៉ូតូកង់បីប្រើអាគុយនិងសូឡា
៦) ឡានប្រើម៉ាស៊ីនសាំង
៧) ឡានប្រើអាគុយ
៨) ឡានក្រុងប្រើអាគុយនិងសូឡា។ ខាងក្រោមនេះគឺជាស្នាដៃផលិតឡានអគ្គិសនី ម៉ូតូកង់បី ល្បីៗដែលលោកធ្លាប់ផលិតកន្លងមក៖