- 2021-03-16 01:24:59
- ព័ត៌មាន
ឡានអគ្គិសនី Porsche ឆ្នាំ២០២១ ប្រភេទថោកបំផុត សាកភ្លើងមួយពេញជិះបានឆ្ងាយគួរសម
- 2021-03-16 01:24:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនី Porsche ឆ្នាំ២០២១ ប្រភេទថោកបំផុត សាកភ្លើងមួយពេញជិះបានឆ្ងាយគួរសម
ចន្លោះមិនឃើញ
ទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក EPA ទើបតែបានបញ្ចេញចម្ងាយផ្លូវការ សម្រាប់រថយន្ត Porsche Taycan ស៊េរីឆ្នាំ២០២១ ប្រភេទថោកបំផុត (Base Model) ដោយវាអាចបើកបានឆ្ងាយគួរសមដែរ នៅពេលសាកភ្លើងពេញម្តង។
រថយន្ត Taycan ប្រភេទថោកបំផុតថ្មីនេះ មានបំពាក់កញ្ចក់អាគុយទំហំ ៧៩,២គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបានចម្ងាយ ២០០ម៉ាយ៍ ឬ ៣២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ក្នុងនោះប្រសិនបើជ្រើសរើសយកប្រភេទ Performance Battery Plus ដែលបំពាក់កញ្ចប់អាគុយធំជាង ទំហំ ៩៣,៤គីឡូវ៉ាត់ម៉ោង នោះវានឹងអាចបើកបានចម្ងាយ ២២៥ម៉ាយ៍ ឬ ៣៦០គីឡូម៉ែត្រ។
ចំពោះ Taycan ដែលប្រើអាគុយទំហំ ៧៩,២គីឡូវ៉ាត់ម៉ោង មានបំពាក់ម៉ូទ័រអគ្គិសនីមួយនៅកង់ខាងក្រោយ ដែលបង្កើតកម្លាំងបានសរុប ៣២១សេះ និងអាចឡើងដល់ ៤០២សេះ នៅពេលប្រើមុខងារ Overboost (Launch Control)។ ចំពោះប្រភេទ Performance Battery Plus វិញ មានកម្លាំង ៣៧៥សេះនៅពេលបើកបរធម្មតា និងឡើងដល់ ៤៦៩សេះ នៅពេលប្រើមុខងារ Overboost។
គួរឲ្យដឹងថា រថយន្ត Porsche Taycan ឆ្នាំ២០២១ នេះ មានតម្លៃចាប់ពី ៧៩ ៩០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕