• 2021-03-15 02:08:43
  • ហាងឆេងផលិតផល

Honda PCX 160 ស៊េរី២០២១ លក់តាមហាងពេលនេះកំពុងធ្លាក់ថ្លៃហើយ!

  • 2021-03-15 02:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda PCX ស៊េរីថ្មីនៅតែជាជម្រើសសម្រាប់អ្នកនិយមជិះប្រភេទម៉ូតូលេខអូតូមានរាងធំកម្លាំងខ្លាំង ពិសេស PCX នេះត្រូវ​ចិត្តអ្នកជិះបានគ្រប់វ័យ។ PCX 160 ឆ្នាំ២០២១ ចេញលក់នៅខ្មែរដំបូងមានតម្លៃជាង ៥ពាន់ដុល្លារ នៅតាមហាងមួយចំនួន។

ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

ម៉ូតូ PCX160 កំពុងលក់នៅក្នុងស្រុកខ្មែរ មានជម្រើស ៤ ពណ៌ គឺ ស, ក្រហម, ទឹកប្រាក់ និង ខ្មៅ។ តាមប្រភពពីហាងលក់ម៉ូតូនៅម្ដុំគិរីរម្យបានប្រាប់តម្លៃ PCX ខ160 ស៊េរីឆ្នាំ២០២១ នេះមានតម្លៃធ្លាក់ច្រើនគួរសមដោយបច្ចុប្បន្នដាក់លក់ខ្ទង់ប្រមាណជា ៤ ៩៥០ដុល្លារ (តម្លៃនេះអាចខុសគ្នាតិចតួចនៅតាមហាង និងតាមពណ៌)។

Honda PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។ វាក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់